ថ្លៃ​ឈ្នួល​​ Rashford ធៀប​នឹង​ Rooney ​​ខុស​គ្នា​ឆ្ងាយ​ នឹក​ស្មាន​មិន​ដល់

  • 2016-03-01 15:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​របស់​ក្រុម​ Manchester United ​​ទទួល​បាន​ថ្លៃ​ឈ្នួល​ត្រឹម​តែ​៥០០​ផោន (៦៩៦ដុល្លារ) ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍ និង​​តិច​ជាង​ប្រធាន​ក្រុម​បិសាច​ក្រហម​ Wayne Rooney ដល់​ទៅ​៦០០​ដង។

 

 

កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​ Arsenal ២​គ្រាប់ និង​ Assist ១ ជួយ​ Man Utd ឈ្នះ​ ៣-២ ​កាល​យប់​ថ្ងៃ​អាទិត្យ​ និង​ស៊ុត​២​គ្រាប់​នៅ​ UEFA Europa League កាល​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ផង​ដែរ។ ២​ប្រកួត​ដំបូង​ ស៊ុត​៤​គ្រាប់ ធ្វើឲ្យ​ Rashford ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ជុំ​វិញ​ពិភពលោក។

 

 

Rooney ទទួល​បាន​ថ្លៃ​ឈ្នួល​៣០ម៉ឺន​​ផោន​ក្នុង​១​សប្ដាហ៍ ដូច្នេះ​មាន​ន័យ​ថា​ថ្លៃ​ឈ្នួល​របស់​ Rashford តិច​ជាង​​ប្រធាន​ក្រុម​របស់​ខ្លួន​៦០០​ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ថ្លៃ​ឈ្នួល​៥០០​ផោន​ក្នុង​១​សប្ដាហ៍​នេះ ក៏​ទាប​ជាង​ថ្លៃ​ឈ្នួល​គិត​ជា​មធ្យមភាគ​នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ។

 

Rashford ​​បាន​បំបែក​កំណត់ត្រា​៥១​ឆ្នាំ​​របស់​ក្រុម​បិសាច​ក្រហម​ ដោយ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ស៊ុត​ចូល​ទី​​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប និង​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​​បំផុត​ ដែល​ស៊ុត​បាន​២​គ្រាប់ ក្នុង​ថ្ងៃ​​បង្ហាញ​ខ្លួន​ដំបូង​នៅ​ Premier League របស់​ក្លឹប​ Man Utd ទៀត​ផង៕

 

-ចុចអាន៖ Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ thesun