បទ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ" សក្កដា ​​​​និពន្ធ​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​

  • 2016-03-07 16:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ​និង​អ្នក​និពន្ធចម្រៀង​ថ្មី  ទ្រី សក្កដា ប្រាប់​ថា​បទ​ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ"  លោក​តែង​បណ្ដើរ​ហូរ​ទឹក​ភ្នែក​បណ្ដើរ​ព្រោះ​​តែ​នឹក​ឃើញ​អំពើ​ល្អ ​និង​សេចក្ដី​សន្ដោស​របស់​អ្នក​ម្ដាយ​ចំពោះ​លោក​គ្រប់​ពេល​វេលា។

 

សក្កដា​ ថ្លែង​៖ “ អ្វី​ដែលខ្ញុំ​ស្រក់​ទឹក​ភ្នែក​គឺ​រំភើប​នឹង​ទឹក​ចិត្ត​ល្អ​​របស់​ម៉ាក់​ខ្ញុំ​ និង​ អាណិត​ម៉ាក់​ដែល​នៅ​ម្នាក់​ឯង​ដោយ​គ្មាន​លោក​ប៉ា​។ យ៉ាងណា​មិញ​បទ​នេះ​មិន​មែន​តែង​សម្រាប់​តែ​ម៉ាក់ខ្ញុំ​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ម្ដាយ​ទូទៅ​​នៅ​លើ​សកល​លោក​​ក្នុង​ថ្ងៃ​បុណ្យ​ទិវា​នារី​នេះ"​​។

 

 

ម្ចាស់​បទ​" អត់​គូ​អត់​លិឍ" បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បទ​ចម្រៀង​ថ្មី​នេះ​​មិន​ផ្ដោត​សំខាន់​លើ​ស្នេហា​បុរស​នារី​នោះ​ទេគោល​បំណង​​​សំខាន់​ឆ្លុះ​បង្ហាញ​​និង​បង្កប់​អត្ថន័យ​អប់​រំ​​ដាស់​តឿន​ និង​ចង់​ឲ្យ​អ្នក​ស្ដាប់​គោរព​ស្រលាញ់​អ្នក​មាន​គុណ​​៕

 

​ចង់​ដឹង​លន្លង់​លន្លោច​យ៉ាង​ណា...តោះ​ស្ដាប់​បទ​និពន្ធ​ថ្មី​ពី សក្កដា​ ខាង​ក្រោម៖​

 

 

តារា​ល្បី​ៗ​ក្នុង​ FB រួម​គ្នា​ចេញ MV “អត់​គូ​អត់​លិឍ​”

 

អត្ថបទ​៖ ថា ម៉ាលីដា