BMW ចេញ​គំរូ​រថយន្ត​ថ្មី​ប្រណិត​ ​ប្រារព្ធ​ខួប១០០ឆ្នាំ

  • 2016-03-08 22:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ប្រារព្ធ​ខួប ១០០ឆ្នាំ​របស់​ខ្លួន ក្រុម​ហ៊ុន​ផលិត​រថយន្ត​ប្រណិត​អាល្លឺម៉ង់ BMW បាន​ដាក់​បង្ហាញ​គំរូ​រថយន្ត​នា​ពេល​អនាគត​មួយ​ឈ្មោះ BMW Vision Next 100 Concept។

 

 

BMW Vision Next 100 Concept ជា​គំរូ​រថយន្ត​ប្រណិត​មួយ ដែល BMW ចង់​ពញ្ញាក់​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ពី​រូបរាង​ប្លែក ​និង​បច្ចេកវិទ្យា​​ទំនើប​នឹក​ស្មាន​មិន​ដល់​​សម្រាប់​ពេល​អនាគត​​លើ​រថយន្ត​ខ្លួន ដើម្បី​ប្រជែង​នឹង​ម៉ាក​រថយន្ត​ប្រណិត​ដទៃ ពិសេស​រថយន្ត Mercedes-Benz F 015។

 

BMW បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩១៦ ដោយ​បាន​ណែនាំ​បច្ចេកវិទ្យា​ថ្មី​បំពាក់​លើ​ស៊េរី​រថយន្ត​ទំនើបៗ​របស់​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បច្ចេកវិទ្យា​លេចធ្លោ​ដែល BMW ធ្លាប់​បាន​បង្កើត​ឡើង​និង​បាន​បំពាក់​លើ​រថយន្ត BMW ស៊េរី​ថ្មីៗ​គឺ បច្ចេកវិទ្យា Gesture Control ដែល​អាច​ឱ្យ​អ្នក​បើកបរ បិទ​បើក​សំឡេង ទទួល​ឬ​បដិសេធ​ការ​ហៅ​តាម​ទូរសព្ទ​ជា​ដើម។

 

 

ពិសេស​ជាង​នេះ រាល់​គ្រោង​ឆ្អឹង​ពពួក​រថយន្ត BMW 7 ស៊េរិ ០១៦ សុទ្ធ​តែ​ផលិត​ឡើង​ដោយ Carbon Core ដែល​ជួយ​កាត់​បន្ថយ​ទម្ងន់​រថយន្ត​បាន​ដល់​ទៅ​ជាង ៨០គ.ក។  ​អនាគត​រថយន្ត BMW នឹង​មាន​រាង​ហើយ​បច្ចេកវិទ្យា​ទំនើប​យ៉ាងណា រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ BMW, Autoblog

អត្ថបទពេញនិយម