រឿង​​រ៉ាវ៧​យ៉ាង​​នឹង​កើត​មាន បើ​​​​​​អ្នកចំណាយ​ពេល​​​នៅ​ម្នាក់​ឯង

  • 2016-03-09 21:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​យើង​​រស់​នៅ​ក្នុង​​ពិភព​​លោក​តែ​មួយ​​​​ តែង​តែ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​​ ជួយ​គ្នា​ទៅវិញ​ទៅ​មក​ ​​ជួប​រឿង​​សប្បាយ​​ ឬ​ទុក្ខ​ជាមួយ​គ្នា ដោយ​ជៀស​មិន​ផុត ​​តែ​​បើ​​នៅ​​​​​​​​ម្នាក់​​ឯង​​​មួយ​​រយៈ​​​ ​រឿង​ល្អ​ៗ​​ជា​ច្រើន​នឹង​កើត​​មាន​​ផ្សេង​មួយ​ទៀត​។ ​​​​ហេតុ​ផល​​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​ការ​​នៅ​ម្នាក់​ឯង ​​​​​​​​​​​អាច​ធ្វើ​ឲ្យ​យើង​មាន​​​អារម្មណ៍​ស្ងប់​ និង​អាច​សម្រេច​​កិច្ច​ការ​​បានច្រើន​ជាង​មុន​ ដូច​ជា៖​​

 

​​​​

១. ​​អ្នក​ទទួល​​បាន​អារម្មណ៍​​ស្ងប់ ធូរ​ស្បើយ​ ​​និង​ស្រស់​ស្រាយ​

​​​​​បើ​លោក​អ្នក​ចំណាយ​ពេល​វេលា​​​​​នៅ​ម្នាក់​ឯង​​មួយ​រយៈ​ ​​​​នោះ​​​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​​​ស្ងប់​ស្ងាត់​​​​​​​​មិន​​ទទួល​រឿង​​ស្មុគស្មាញ​​ពី​ខាង​ក្រៅ​ ​និង​ធ្វើ​ឲ្យ​​​អ្នក​​​បាន​ធូរស្បើយ​ពី​ស្ត្រេស​ប្រចាំ​ថ្ងៃ។

 

 

២. ​អ្នក​អាច​ធ្វើ​អ្វី​ ដែល​ខ្លួន​ចង់

​​ការ​​​នៅ​ម្នាក់​ឯង​ ​ត្រូវ​គេ​មើល​ឃើញ​​ថា​ មនុស្ស​​​នោះ​អាច​នឹក​ឃើញ​​​រឿង​​ត្រូវ​​ធ្វើ​អ្វី​មួយ​​ ដោយ​​មិន​មាន​​​ការ​រារាំង​ បង្អាក់​ដំណើរ​​ពី​ភាគី​ណា​មួយ​ឡើយ។​

 

 

៣.​ ​អ្នក​​អាច​រៀន​​ជឿជាក់​លើ​ខ្លួន​ឯង

​សេរីភាព​ ​​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បាន​ខ្លាំង​ ​និង​ជា​ពេល​​វេលា​​​​​ ដែល​អ្នក​ធ្វើ​អ្វី​មួយ​​ដោយ​​ភាព​ជឿជាក់​ ​ទុកចិត្ត​​ ​គិត​បាន​វែង​ឆ្ងាយ​ ​ដោយ​មិន​ទទួល​សម្ពាធ​​ពី​ខាង​ក្រៅ។ ​​នៅ​​ម្នាក់ឯង​ អាច​ជួយ​​​​ឲ្យ​​​​​អ្នក​យល់​​​អ្វី​មួយ​ច្បាស់​លាស់ ​ស៊ីជម្រៅ​ ​​នូវ​អ្វី​​​​​ធ្លាប់​ដឹង អ្វី​​ល្អ​​ចំពោះ​ខ្លួន ​​តែ​បើ​មាន​​មនុស្ស​​ច្រើន​ជុំវិញ​​​ខ្លួន​ អ្នក​នឹង​ទទួល​​គំនិត​​​យោបល់​​​ច្រើន​​ ​​​ធ្វើ​ឲ្យ​​វង្វេង​​ ​​ស្ទាក់​ស្ទើរ​ក្នុង​​​​​​ការ​សម្រេច​ចិត្ត។

​​​​​​​

 

៤. ​​បង្កើន​គំនិត​​វ័យ​ឆ្លាត

​​គំនិត​វ័យ​ឆ្លាត​ ​គឺ​ជា​សមត្ថភាព​ក្នុង​ការ​​​ទទួលស្គាល់​​ និង​​​​ការ​យល់​ឃើញ​​​ចំពោះ​​ខ្លួនឯង ​និង​​អ្នក​ដទៃ ​ដើម្បី​​​​រៀប​ចំ​​អាកប្បកិរិយា និង​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ។ ​ការ​​យល់​ឃើញ​របស់​​​ខ្លួន​ ​ជា​​មូលដ្ឋាន​គ្រឹះ​​​របស់​​គំនិត​វ័យ​ឆ្លាត ​ដែល​អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់។​​​

 

 

៥.​​ អ្នក​​នឹង​​ទទួល​ការ​ច្នៃ​ប្រឌិត​​ជាង​មុន

​នៅ​ម្នាក់ឯង​​​​​​មាន​ពេល​វេលា​ច្រើន​​ ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​មាន​ភាព​ច្នៃ​ប្រឌិត​ បង្កើត​ថ្មី នឹក​ឃើញ​​​​​ធ្វើ​អ្វី​ប្លែកៗ ​គ្មាន​អ្នក​រំខាន ​​ដោយ​​ដាក់​គោល​ដៅ​​​​ឆ្ពោះ​​ទៅ​មុខ​តាម​បំណង​ខ្លួន​ជានិច្ច។​ ​​

 

៦. ​​អ្នក​​​​​​​កោត​សរសើរ​​ឲ្យ​តម្លៃ​​អ្នក​ដទៃ​​ច្រើន​​ជាង​មុន

​​ការ​​​​​មិន​បាន​ជួប​មុខ​​​អ្នកណា​ម្នាក់ ​​​​រយៈ​ពេល​​​យូរ​ ​បាន​ធ្វើ​ឲ្យ​​​​ការ​គិត​​​ ​ការ​គោរព​​​ចំពោះ​គេ​កាន់​តែ​មាន​ខ្លាំង​ជាង​មុន​​ ​និង​ឲ្យ​តម្លៃ​​គេ​​​​ទៀត​ផង។​​​

 

 

៧. ​​អ្នក​មិន​ចាំបាច់​​សុំទោស​​​អ្នក​ណា​ម្នាក់​

​នៅ​ពេល​​​ចាប់ផ្ដើម​​​​​នៅ​ម្នាក់​ឯង​​ ​អ្នក​នឹង​រក​ឃើញ​ថា ​​​​​​​អ្នក​​មិន​ចាំ​បាច់​​​​សុំទោស​ចំពោះ​​​កំហុស​ឆ្គង​​ណា​មួយ​ពេល​កើត​មាន​​ទេ​​ ទោះ​ខុស​ ឬ​ត្រូវ​​ក៏ដោយ​ ​ព្រោះ​ជា​ឯក​រាជ្យ​​ភាព​របស់​ខ្លួន៕

 

 

ចុចអាន៖ ៨ចំណុច​គួរ​ស្វែង​យល់​​​​ ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​តែ​​​​ម្នាក់ឯង​

ចុចអាន៖ ចំណាយពេល ១០ ឆ្នាំទើបក្លាយជាជាងចម្លាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Entrepreneur ​​​​​​