កាក​សំណល់​​​​ជាប់​​ថូ​កែវ​​​​ពិបាក​សម្អាត​ចេញ ប្រើ​វិធី​​ងាយ​ៗ​នេះ

  • 2016-03-11 18:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាក​សំណល់​​តែ​ កាហ្វេ ឬ​កាក​​សំណល់​ផ្សេង​ៗ​​​ទៀត​ដែល​កក​ជាប់​ក្នុង​ថូ​កែវ​ ពិបាក​នឹង​ជូត​សម្អាត​​ឲ្យ​ជ្រះ​ចេញ​បាន​ ប៉ុន្តែ​​តាម​រយៈ​​វិធី​ងាយ​​ៗ​ ដោយ​មាន​តែ​អេប៉ុង​លាង​ចាន និង​ដែក​ឆក់​ អ្នក​អាច​សម្អាត​​បាន​ដោយ​ងាយ​ដូច​ខាង​ក្រោម៖

 

  • ដំបូង​ឡើយ អ្នក​គ្រាន់​តែ​មាន​អេប៉ុង​លាង​ចាន​​មួយ រួច​​កាត់​វា​ជា​ពីរ​ឲ្យ​តូច​ល្មម​មាត់​រន្ធ​​ថូ​​ បន្ទាប់​មក​ចោះ​​អេប៉ុង​ត្រង់​ផ្នែក​គែម​​ ដើម្បី​​អ្នក​អាច​គ្រាប់​​ដែក​ឆក់​​ចូល​​ក្នុង​អេប៉ុង​ទាំង​ពីរ​។ បន្ទាប់​មក​ អ្នក​អាច​​យក​អេប៉ុង​ឆក់​​ភ្ជាប់​​គ្នា ដោយ​អេប៉ុង​មួយ​នៅ​ក្រៅ​និង​មួយ​ទៀត​នៅ​ក្នុង​ថូ​​រួច​សម្អាត​​កាក​សំណល់​ទាំង​នោះ​ឲ្យ​បាន​ស្អាត។ ទស្សនា​វីដេអូ​​ខាង​ក្រោមនេះ។

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ tiphero

អត្ថបទពេញនិយម