ភីហ្សា​រសជាតិ​ទុរេន​កំពុង​​ពេញ​និយម​ខ្លាំង​​នៅ​​ចិន​

  • 2016-03-14 22:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​ភីហ្សា​​​​ធ្វើ​​​ឡើង​ដោយ​មាន​រសជាតិ​​​​ផ្សំ​​ផ្លែ​ទុរេន​​កំពុង​ធ្វើ​​ឲ្យ​ អ្នក​រស់​នៅ​​តាម​ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន​​នៅ​ប្រទេស​ចិន​ ចង់​សាក​រសជាតិ​។ ​​ដោយ​ឡែក​​​​​បុគ្គលិក​​សារព័ត៌មាន​ Wall Street Journal ក៏​បាន​ចុះ​ទៅ​សាក​រសជាតិ​​នំ​​ខាង​​លើ​នោះ​ផង​ដែរ។

 

នំ​ភីហ្សា​​​​រសជាតិ​ធូរេន​​​​បាន​នាំ​​យក​​ទៅ​បណ្ដា​​ហាង​ Fast Food មួយ​ចំនួន​នៅ​​​ប្រទេស​ចិន​​ដោយ​ក្រុមហ៊ុន Pizza Hut របស់​សហរដ្ឋអាមេរិក។ តាម​សម្ដី​​អតិថិជន​មួយ​ចំនួន​​ដែល​បាន​ទៅ​សាក បាន​បង្ហាញ​​​ពី​ចំណូល​ចិត្ត​ខុស​គ្នា​នៃ​រសជាតិ​នំ។ អ្នក​​បាន​ទៅ​​​ភ្លក់​​​​នំ​​​​​ភីហ្សា​​​ខាង​លើ​​ម្នាក់​បាន​ឲ្យ​ដឹង​ថា៖ " វា​ពុំ​មាន​រសជាតិ​​ជាប់​មាត់​ដូច​ ផ្លែ​ទុរេន​ពិត​ៗ​នោះ​ទេ។ វា​ល្អ​សម្រាប់​អ្នក​​ទើប​ចាប់​ផ្ដើម​​​​​​​ញ៉ាំ​​​ទុរេន​ ប៉ុន្តែ​សម្រាប់​​ខ្ញុំ​ចូល​ចិត្ត​​​ទុរេន​រសជាតិ​ខ្លាំង​​និង​ក្លិន​​​របស់​វា"។

 

​បុគ្គលិក​​សារព័ត៌មាន​​​​​ Wall Street Journal ១០​នាក់ ដែល​បាន​សាក​រសជាតិ​នំ​ភីហ្សាទុរេន​ បួន​នាក់​​បាន​​លើក​​មេ​ដៃ​ឡើង​ជា​សញ្ញា​​​សរសើរ​ពី​រសជាតិ​នំ បុគ្គលិក​បី​នាក់​​​មិន​បង្ហាញ​​​​​ថា​រសជាតិ​​​ធម្មតា បី​នាក់​​​ទៀត​​និយាយ​ថា​​​នំ​​រសជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

ដោយ​ឡែក​​ តាម​​ការ​ឲ្យ​ដឹង​ពី​​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​​​​មេ​​នៃ​ Pizza Hut បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​សាក​ល្បង​​រូបមន្ត​​​​​នំ​​នៅ​ក្នុង​ខេត្ត ​Guangdong​ប្រទេស​ចិន​ ​កាល​ពី​ឆ្នាំ​​មុន មុន​ពេល​​លក់​​​ក្នុង​ទី​ក្រុង​​មួយ​ចំនួន​នៅ​​ចិន​​ក្នុង​ឆ្នាំ​នេះ។ ចំពោះ​នំ​ភីហ្សា​រសជាតិ​ទុរេន​កំពុង​​​​ពេញ​និយម​ពី​សំណាក់​​​អតិថិជន​​​​នា​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

 

បើ​តាម​​សម្ដី​ចុងភៅ​នំ​ភីហ្សា​ម្នាក់​នៅ​​ហាង​នំ​ភីហ្សា​​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង បាន​ឲ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​​នំ​ភីហ្សា​រសជាតិ​ទុរេន​លក់​ដាច់​​ខ្លាំង​​ចំពោះ​អតិថិជន​ចិន​​ដែល​ចាប់​ផ្ដើម​​ចូល​ចិត្ត​​ផ្លែ​ទុរេន។ ចុងភៅ​ដដែល​បន្ថែម​ថា៖ " ខ្ញុំ​ខ្លួន​ឯង​មិន​អាច​ទប់​ក្លិនទុរេន​បាន​ទេ នៅ​ពេល​​​មនុស្ស​ជា​ច្រើន​កុម្ម៉ង់​ទិញ​​នំ​នោះ។ ខ្ញុំ​ត្រូវ​ការ​​ជំនួយ​ការ​ពេល​ចម្អិន​វា"។

 

ចំពោះ​​តម្លៃ​នំ​ភីហ្សា​​​​រសជាតិ​ធូរេន​នៅ​ប្រទេស​ចិន ​គឺ​៥៩​យាន់ (៩,០៨​ដុល្លារ) សម្រាប់​នំ​​​​មួយ​​រសជាតិ​ទុរេន​ម្ខាង​និង​រសជាតិ​​ Hawaiian ម្ខាង​ ​ និង​​៩៧​យាន់( ១៤,៩៤​ដុល្លារ) សម្រាប់​នំ​​ភីហ្សា​ Stuffed-crust រសជាតិ​ទុរេន​សុទ្ធ៕​​​​​​​

 

ចុចអាន៖ ឃើញ​លុយ​​​១៣០០​ដុល្លារ​ក្នុង​ប្រអប់​​ភីហ្សា យក​សង​គេ​វិញ​បាន​​​ញ៉ាំ​ភីហ្សា​​ហ្វ្រី​ពេញ​មួយ​ឆ្នាំ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖wsj​​​​​​​​​​​​​​​​​​​​​