ព្រលាន​យន្តហោះ​ល្អ​បំផុត​​​​ប្រចាំ​២០១៦ មាន​នៅ​ប្រទេស​ណា​ខ្លះ?

  • 2016-03-18 13:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​​​ព្រលាន​យន្តហោះ​​ល្អ​បំផុត​​​លើ​ពិភព​លោក​​ប្រចាំ​ឆ្នាំ​​២០១៦ SkyTrax World Airport Awards ត្រូវ​បាន​ប្រកាស​​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​​ឯ​ទី​ក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់​។

 

​តាម​សារព័ត៌មាន​ CNN ​​​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​​ខាង​លើ​​នោះ​ បាន​​ប្រកាស​រក​​ជ័យ​លាភី​​​​​ដោយ​ផ្អែក​លើ​​​​សំឡេង​​​​​ឆ្នោត​​​​រាប់​លាន​នាក់​ចេញ​​​ពី​ការ​បោះ​ឆ្នោត​ស្ទង់​មតិពី​អ្នក​ដំណើរ​​តាម​យន្តហោះ។ ការ​បោះ​ឆ្នោត​​​ស្ទង់​មតិ​នោះ​​​ ក៏​​ផ្អែក​ទៅ​​លើ​ការ​បម្រើ​សេវាកម្ម​ល្អ​បំផុត​ក្នុង​ព្រលាន​យន្តហោះ​ផង​ដែរ​​​​។ ចំពោះ​ពាន​រង្វាន់​​​ព្រលាន​យន្តហោះ​​ល្អ​បំផុត​​​​​​លើ​ពិភព​លោក​​​ប្រចាំ​ឆ្នាំ​២០១៦ ចាប់​ពី​​ជ័យ​លាភី​លេខ​១ ដល់​លេខ​១០ បាន​ទៅ​លើ៖

 

១. ព្រលាន​យន្តហោះ​​សិង្ហបុរី Changi ប្រទេស​សិង្ហបុរី

 

ជា​ព្រលាន​យន្តហោះ​​ដែល​ជាប់​ជ័យ​លាភី​​ក្នុង​ចំណោម​​ព្រលាន​យន្តហោះ​ល្អ​បំផុត​លើ​ពិភព​លោក SkyTrax World Airport Awards ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ជា​​​លើក​ទី​៤​។ នៅ​ទី​នោះ​អ្នក​​ដំណើរ​អាច​រីក​រាយ​​ទស្សនា​​​ភាព​យន្ត​ថ្មី​ៗ​​បញ្ចាំង​​​​​​ក្នុង​រោង​​ភាពយន្ត​ទី​នោះ​​​​​ពេញ​២៤​ម៉ោង​ដោយ​មិន​គិត​ថ្លៃ។ នៅ​ជាន់​​ខាង​លើ​​ក៏​មាន​អាង​ហែល​ទឹក​និង​សួន​ច្បារ​​សម្រាប់​អ្នក​​ដំណើរ​ទេសចរ​លំហែ​ផង​ដែរ។

 

២. ព្រលាន​យន្តហោះ​អន្តរជាតិ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង

 

៣.ព្រលាន​យន្តហោះ Munich ប្រទេស​អាល្លឺម៉ង់​

 

៤. ព្រលាន​យន្តហោះ​​អន្តរជាតិ​តូក្យូ Haneda ប្រទេស​ជប៉ុន

 

៥. ព្រលាន​យន្តហោះ​​អន្តរជាតិ​​ហុងកុង

 

៦. ព្រលាន​យន្តហោះ​អន្តរជាតិ Chubu Centrair ទី​ក្រុង​ Nagoya ប្រទេស​ជប៉ុន

 

៧. ព្រលាន​យន្តហោះ Zurich ប្រទេស​ស្វីស

 

៨. ព្រលាន​យន្តហោះ​ ឡុងដុង Heathrow ប្រទេស​អង់គ្លេស

 

៩. ព្រលាន​យន្តហោះ​អន្តរជាតិ Kansai ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន​

 

១០. ព្រលាន​យន្តហោះ​អន្តរជាតិ​ Hamad ទី​ក្រុង​​ Doha ប្រទេស​កាតា

 

​​​​ចុចអាន៖  ព្រលានយន្តហោះ​ទាំង៧ គ្រោះ​ថ្នាក់​បំផុត​នៅ​អាស៊ី

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ CNN​

​​​​​​​​​​​​