​​អាមេរិក​​​​ រក​ឃើញ​វ៉ាក់សាំង​​​​ជំងឺ​គ្រុន​ឈាម​​មាន​ប្រសិទ្ធភាព​១០០%

  • 2016-03-18 18:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​​​​​វិទ្យាស្ថាន​សុខាភិបាល​​ជាតិ​អាមេរិក ​​បាន​បង្កើត​វ៉ាក់សាំង​​​​​​ជំងឺ​គ្រុន​ឈាម ​​​​​​​​​​ដើម្បី​ការ​ពារ​​​​មនុស្ស​គ្រប់​គ្នា​​​​​ប្រឆាំង​នឹង​​​វីរុស​​​​ ដែល​គេ​មើល​ឃើញ​​ថា​មាន​ប្រសិទ្ធភាព​​ដល់​​ទៅ ១០០​ភាគរយ។ ​​​​​​​​អ្នក​ស្រាវជ្រាវ​​​​​ថា​​​​​ វ៉ាក់សាំង​​ នឹង​​អាច​រក​បាន​​នៅ​ទូទាំង​​ពិភពលោក​​ត្រឹម​​​​​ឆ្នាំ ២០១៨​ខាង​មុខ។ ​​នេះ​​បើ​តាម​ការ​សិក្សា​តូច​មួយ​​​ចេញ​ផ្សាយ​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​​ពុធ​កន្លង​ទៅ។​

 

 

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ ក៏​បាន​​បង្ហាញ​គំនិត​​សុទិដ្ឋិនិយម​ថា​​ ​​វិធី​​ដែល​ពួកគេ​​ប្រើ​ ដើម្បី​​​​បង្កើត​​វ៉ាក់សាំង​គ្រុន​ឈាម​ខាង​លើ​ ​​ក៏​ជា​វិធី​​បង្កើត​​វ៉ាក់សាំង​ប្រឆាំង​​នឹង​​វីរុស​ Zika​ ដែរ ​​ព្រោះ​​​វីរុស​​ទាំង​ពីរ​​ប្រភេទ​​​​ចម្លង​រីក​រាល​ដាល​​តាម​​​រយៈ​សត្វ​មូស​ដូច​គ្នា។

 

​​វីរុស Zika ​​​បាន​​ធ្វើ​ឲ្យ​​ខួរ​​ក្បាល​​​ទារក​​ក្នុង​ផ្ទៃ​មិន​លូត​លាស់​​ ​ឬ​​ទំហំ​តូច​​ខុស​ធម្មតា​​ មាន​ចំនួន​​​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​ប្រេស៊ីល និង​កំពុង​​ឆ្លង​​យ៉ាង​​រហ័ស​​​​ទៅកាន់​​​​ប្រទេស​អាមេរិកឡាទីន ​និង​​ប្រទេស​តាម​​សមុទ្រ​ការ៉ាបៀន។

 

​អ្នក​ស្រាវ​ជ្រាវ​​​បាន​ចាក់​​​ថ្នាំ​វ៉ាក់សាំង​​​នេះ​ គេ​ឲ្យ​ឈ្មោះ​ថា​​ TV003 ទៅ​កាន់​​​​​​​អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​​ ​និង​ ៦ខែ​ក្រោយ ​ចាក់​វីរុស​​គ្រុន​ឈាម​​​​-២​ ​​​​ដែល​ជា​ប្រភេទ​វីរុស​មួយ​ក្នុង​ចំណោម​​ប្រភេទ​វីរុស​​ទាំង​៤។

​​​​​​​ ​​ក្រុម​អ្នក​ស្ម័គ្រចិត្ត​​​ទាំង​២១​នាក់ ​​​​​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​អាច​ការ​ពារ​​បាន​​វីរុស​ឆ្លង​​​​គ្រុន​ឈាម​បាន​ទាំង​អស់។ ​​អ្នក​​ស្រាវ​ជ្រាវ​​វ៉ាក់សាំង​​ម្នាក់​​ លោក​វេជ្ជបណ្ឌិត​ Anna Durbin ​និយាយ​ថា "វ៉ាក់សាំង​នេះ​​នឹង​​អាច​ការពារ​មនុស្ស​​​​​បាន​​​​​ ទោះ​ពួកគេ​ស្ថិត​​នៅ​ក្នុង​​​តំបន់​​កំពុង​​រីក​រាល​ដាល​​​នៃ​វីរុស​ក៏ដោយ​។

 

​​ជំងឺ​គ្រុន​ឈាម​​​​ ​ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​តាម​តំបន់​ព្រៃ​​​ត្រូពិក ​ដែល​មាន​អ្នក​ឆ្លង​​ជិត ៤០០លាន​​នាក់ ​ជាង ​១២០​ប្រទេស​​ជា​រៀង​រាល់​ឆ្នាំ។ មនុស្ស​ភាគ​ច្រើន​​​​​​​​​មាន​រោគ​សញ្ញា​​តិច​តួច​ ឬ​គ្មាន​ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​​ ប៉ុន្តែ​រៀង​រាល់​ឆ្នាំ​​​​មនុស្ស​ជាង ២លាន​នាក់​​ ដែល​​វិវឌ្ឍ​ទៅ​ជា​ជំងឺ​គ្រុន​ឈាម​ បាន​ស្លាប់​ជាង ២៥ ០០០​នាក់​៕

 

 

ចុចអាន៖ UN ថា​ពិភព​លោក​នឹង​អស់​ជំងឺ​អេដស៍​នៅ​​ឆ្នាំ​២០៣០

ចុចអាន៖ ​ដេក​ពេទ្យ​ ១៦​ឆ្នាំ ទើប​រក​ឃើញ​សាច់​ញាតិ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Reuters