ក្តៅៗ MV "សក់​ខ្លី" លាយ​សិចស៊ី របស់ Bross La ចេញ​ហើយ​

  • 2016-03-18 21:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ​​វីដេអូ​​បទ "សក់​ខ្លី" និពន្ធ​ថ្មី​ពី​​ Bross La ចេញជា​ផ្លូវ​ការហើយ​ ​អម​ដោយ​ឈុត​សិចស៊ី​ប៊ីគីនី​ទៀត​ផង​។

 

ជាមួយ​គ្នា​នេះ​ម្ចាស់​បទ​ថ្លែង​ថា៖ ​" MV ​នេះ​មាន​ភាព​សិចស៊ី​បន្តិច​ ព្រោះ​ខ្ញុំ​ចូលចិត្ត ​សិចស៊ី​ហើយ​ទាន់​សម័យ​ នៅ​ក្នុង​នោះ​ក៏​មាន​ឈុត​សុភាព​ៗ​ច្រើន​គួរ​សម​ដែរ​ ខ្ញុំ​គិត​ថា​មិន​ហួស​ហេតុ​ពេក​ទេ​​"។

 

 

(ឈុត​នៅ​ក្នុង​បទ "សក់​ខ្លី")

 

និយាយ​ពី​សាច់រឿង​វិញ​ Bross La ប្រាប់​ថាតួឯក​ធំ​ស្រី​ជា​និស្សិត​នៅ​សាលា​វិចិត្រ​សិល្បៈ​ ​សិក្សា​ផ្នែក​របាំ​ខ្មែរ​ តែ​ក្រៅ​ពី​ម៉ោង​សិក្សា​នាង​​ជា​នារី​ម្នាក់​ដែល​ចូលចិត្ត​ស្លៀកពាក់​សិចស៊ី​ ដូច្នេះ​ហើយ​ទើប​​ក្នុង​ MV ​នេះ​មាន​លាយ​ឡំ​នឹង​ឈុត​ស្លៀក​ប៊ីគីនី​ខ្លះ​។

 

យ៉ាង​ណា​មិញ​ទាក់​ទង​នឹង​ភាព​សិចស៊ី​នេះ​​ បើ​សិន​ជា​មាន​ការ​រិះគន់​ លោក​ទទួល​យក​ ប៉ុន្តែទោះ​បែប​នេះ​ក្តី​​លោក​អះ​អាង​ថា​ នេះ​មិនមែន​ជា​​លើក​ទី​មួយ​​ដែល​ខ្មែរ​យើង​ថត​បែប​នេះ​ ម្ល៉ោះ​ហើយ​លោក​សង្ឃឹម​ថា​នឹង​​មិន​អាច​មាន​បញ្ហា​អី​ធំដុំ​​ទេ៕

 

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ​៖ ថា ម៉ាលីដា​​