Pique ​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់ ដែល​ខ្លួន​យល់​ថា​ពិបាក​បិទ​បំផុត

  • 2016-03-22 15:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique ខ្សែ​ការពារ​ឆ្នើម​ក្រុម​ FC Barcelona បាន​បង្ហើប​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់ ដែល​ខ្លួន​យល់​ថាជា​ដៃ​គូ​ដ៏​តានតឹង​ពិបាក​បិទ​បំផុត ​ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​ឈ្មោះ​ Cristiano Ronaldo របស់​ក្រុម​គូ​ប្រជែង​ធំ​របស់​គេ​ Real Madrid ផង​ដែរ។

 

 

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ វ័យ​២៩​ឆ្នាំ​រូប​នេះ ​យល់​ថា​ Didier Drogba អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Chelsea, Robert Lewandowski ​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Bayern Munich និង​ Ronaldo គឺជា​កីឡាករ​ដែល​​គ្រោះ​ថ្នាក់​ និង​ពិបាក​បិទ​បំផុត។

 

Pique បាន​ពន្យល់​ហេតុ​ផល​ ប្រាប់​ដល់​ Unscrptd យប់​មិញ​ថា៖ "Drogba គឺជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត ដែល​​ខ្ញុំ​ធ្លាប់​ជួប ព្រោះ​គាត់​​ល្អ​គ្រប់​យ៉ាង ទាំង​ការ​ញាក់ ការ​ប្រើប្រាស់​ជើង​ទាំង​២។ ទី​២​គឺ Ronaldo គាត់​ជា​​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ខ្ញុំ​ជួប​ញឹកញាប់ ហើយ​គាត់​ល្អ​គ្រប់​យ៉ាង ទាំង​ការ​ស៊ុត ការ​ហ្វ្រីឃីត ទាត់​ប៉េណាល់ទី Assist...គាត់​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង។ រីឯ Lewandowski ជា​​ខ្សែ​ប្រយុទ្ធ ដែល​មាន​កម្ពស់​ខ្ពស់ ​និង​អាច​ប្រែ​ប្រួល​ស្ថានការណ៍​បាន​រហ័ស”៕

 

សូម​ទស្សនា​វីដេអូ​លំអិត​​ខាង​ក្រោម៖

 

Gerard Piqué exclusively for Unscriptd

Posted by Unscriptd on Monday, 21 March 2016

 

 

-ចុចអាន៖ Pique & ​មិត្ត​ស្រី​ Shakira ​ត្រូវ​គេ​​​គំរាម​យក​ប្រាក់​រឿង​វីដេអូ​សិច

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី