រូប​ភាព​ស្ត្រី​ពពោះ​​៩​ខែ​ ចេញ​ក្បាច់​រាំតោង​បង្គោល​​​ល្បី​លើ​អ៊ីនធឺណិត​ចិន​

  • 2016-03-22 21:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​​ជា​​ច្រើន​សន្លឹក​​​របស់​ស្ត្រី​​មាន​ផ្ទៃ​ពោះ​វ័យ​២៧​ឆ្នាំ​ម្នាក់​​​​​​​បាន​ធ្វើ​ឲ្យ​​​​ភ្ញាក់​ផ្អើល​​​លើ​បណ្ដាញ​អ៊ីនធឺណិត​ចិន​​ ​ជា​មួយ​ជំនាញ​​បត់​​បែន​ខ្លួន​​របស់​នាង​​តោង​​បង្គោល​ដែក។

 

តាម​សារព័ត៌មាន​ចិន​ Shanghaiist អ្នក​ស្រី​ Zhao Zhitong ​​មក​ពី​ខេត្ត Liaoning ប្រទេស​ចិន​ដែល​ជា​​អត្តពលិក​​និង​ជា​គ្រូ​បង្ហាត់​​​រាំ​​​សម្ដែង​តោង​បង្គោល​ដែក​​ ពេល​នេះ​​កំពុង​​​​ពពោះ​​​៩​ខែ។ Zhao បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អំឡុង​ពេល​​​​​​នាង​​ទើប​​​មាន​គភ៌​​​​​​ អ្នក​ស្រី​​នៅ​តែ​បន្ត​​បង្រៀន​សិស្ស​​ និង​អនុវត្ត​ការ​រាំ​របស់​​ខ្លួន មិន​​ឲ្យ​​​កូន​សិស្ស​ដឹង​ឡើយ។ នៅ​ពេល​​ Zhao ពពោះ​បាន​​បួន​ខែ អ្នក​ស្រី​ថែម​ទាំង​បាន​​​​ចុះ​ឈ្មោះ​ប្រកួត​​រាំ​សម្ដែង​​​តោង​បង្គោល​ដែក​ថ្នាក់​ជាតិ​ និង​បាន​ឈ្នះ​រង្វាន់​ទៀត​ផង។

 

បើ​តាម​សម្ដី​របស់ Zhao បាន​ឲ្យ​ដឹង​ថា៖ “ប្រសិន​បើ​​​​ពួក​គេ​​ដឹង​ថា​ខ្ញុំ​​មាន​​​​​​ផ្ទៃ​ពោះ​ ខ្ញុំ​ប្រហែល​មិន​មាន​ឱកាស​បែប​នោះ​​​ទេ "។

 

ដោយ​ឡែក​​ មក​ទល់​ពេល​នេះ​ទើប ​អ្នក​គ្រប់​គ្រង​​និង​កូន​សិស្ស​របស់​ Zhao ​​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​​ដឹង​ដំណឹង​ថា Zhao​នឹង​សម្រាល​​កូន​​​នា​ដើម​ខែ​មេសា​ខាង​មុខ​នេះ។

 

ទាក់​ទង​នឹង​​​រូប​ភាព Zhao​​​​ មនុស្ស​ជា​ច្រើន​បាន​សរសើរ​​​ ប៉ុន្តែ​មួយ​ចំនួន​ក៏​បាន​រិះ​គន់​ផង​ដែរ​​ថា​ការ​ធ្វើ​បែប​នោះ​​អាច​ប៉ះ​ពាល់​ទារក​ក្នុង​ផ្ទៃ​របស់​នាង​។ ចំណែក​​​​ ​គ្រូ​ពេទ្យ​ម្នាក់​នៃ​មន្ទីរពេទ្យ​​មួយ​នៅ​ខេត្ត​ Liaoning បាន​​លើក​ឡើង​ថា សម្រាប់​​ស្ត្រី​​​ដែល​​​​ចូល​ចិត្ត​ហាត់​ប្រាណ​​​​ធម្មតា​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ វា​ជា​ការ​ល្អ​មួយ​សម្រាប់​ពួក​គេ​ពេល​​​ផ្ដល់​កំណើត៕

 

ចុចអាន៖  ភីហ្សា​រសជាតិ​ទុរេន​កំពុង​​ពេញ​និយម​ខ្លាំង​​នៅ​​ចិន​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​​​​​​​​​​​​​​​​​​​​​​​​​​​