គ្រែ​វៃ​ឆ្លាត​​សក្តិ​សម​បំផុត​ ​សម្រាប់​អ្នក​ខ្ជិល​បត់​ភួយ​រៀប​ខ្នើយ​

  • 2016-03-23 14:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​មួយ​ចំនួន​ ធុញ​ទ្រាន់​នឹង​ការ​រៀប​ចំ​គ្រែ​ក្រោយ​ភ្ញាក់​ពី​ណេក។​ ​ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​​​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្កើត​នូវ​គ្រែ​វៃ​ឆ្លាត​មួយ​ប្រភេទ​ដែល​អាច​បត់​ភួយ​ ​និង​រៀប​ខ្នើយ​បាន​ដោយ​ស្វ័យប្រវត្តិ​។​  

  ​ក្រុមហ៊ុន​ខាង​លើ​បាន​បង្ហាញ​ថា​​គ្រែ​វៃ​ឆ្លាត​នេះ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​ ​ពោល​ពួក​គេ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​បច្ចេកវិទ្យា​ប្លែកៗ​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ថា​ប្រសិន​បើ​គ្រែ​ប្រភេទ​នេះ​ទទួល​ការ​ស្វាគមន៍​ ​និង​ការ​គាំ​ទ្រ​ច្រើន​ពី​អតិថិជន​ ​ពួក​គេ​នឹង​ផលិសម្រាប់​អតិថិជន​ទូទៅ​ប្រើប្រាស់​ផង​ដែរ​៕     អាន​បន្ត​ ​៖​ មិន​ចង់​ងងុយ​គេង​ពេល​បើកបរ​ ​ចូរ​​អនុវត្ត​ចំណុច​ទាំង​នេះ​   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ businessinsider