Theo Walcott ​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ Arsenal ​​យប់​នេះ​

  • 2014-10-25 15:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Walcott ​ដែល​រង​របួស​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ នឹង​មាន​វត្តមាន​ឡើង​វិញ​​​ហើយ​​យប់​​នេះ​ ពេល​ Arsenal ​ទៅ​លេង​ផ្ទះ​ ឆ្មា​ខ្មៅ Sunderland ​នា​ម៉ោង​៩:០០​។

 

 

ការ​លេង​បាន​វិញ​របស់ Walcott ​នេះ​ដែរ​ក៏​ត្រូវ​ធ្វើ​ឱ្យ​លោក Wenger ​ពិចារណា​ផង​ដែរ ​ថា​រវាង​ Welbeck, Sanchez ​និង Walcott ​នេះ​ តើ​នរណា​ជា​អ្នក​ជាប់​ជា​ជម្រើស​ដំបូង​ក្នុង​តំបន់​ប្រយុទ្ធ។

 

លោក Arsene Wenger ​នឹង​ដឹក​កាំភ្លើង​ធំ​ទៅ​បាញ់​នៅ​ទឹក​ដី​របស់​ Sunderland ​ដែល​កាល​ពី​សប្ដាហ៍​មុន​ក្រុម​ម្ចាស់​​ផ្ទះ​មួយ​នេះ​ត្រូវ​ក្រុម​ Southampton ​លត់​ដល់​ទៅ​៨-០។ គិត​ចាប់​ពី​បើក​រដូវ​កាល​មក​ Arsenal ​ធ្វើ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ ដោយ​៨​ប្រកួត​មក​នេះ​ឈ្នះ​២​ ស្មើ​៥ ​និង​ចាញ់១។

 

ចំណែក​គូ​ទាំង​អស់​ត្រូវ​ប្រកួត​យប់​នេះ​ក្នុង​ក្របខ័ណ្ឌ​ Barclays Premier League ​​មាន​៖

 

 
 

ចុច​អាន៖ បាត់​មុខ​៩ខែ Walcott ​ចូល​ហ្វឹកហាត់​បាន​​វិញ

 

ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ dailymail