បើក​ក្រុមហ៊ុន​អស់ ១០ ម៉ឺន​ដុល្លារ វិរៈ សង្ឃឹម​​​មាន​ចំណូល​រាប់​លាន នៅ​អាយុ​ក្រោម ៣០ ឆ្នាំ​

  • 2016-03-24 17:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើល​ឃើញ​ថា យុវជន​​​តាម​បណ្ដា​ប្រទេស​​នានា​ លើ​ពិភពលោកមាន​សមត្ថភាព និង​​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យ​ក្មេង​ លោក សៀង វិរៈ បាន​ឱ្យ Sabay ដឹង​ថា លោក​នឹង​អាច​រក​ចំណូល​​​​​រាប់​លាន​ដុល្លារ​ ឱ្យ​ក្រុមហ៊ុន នៅ​​​អាយុ​ក្រោម ៣០ ឆ្នាំ។

 

 

 

Sabay៖ តើ​លោក​ជឿជាក់​ថា ​អាច​ធ្វើ​បាន​ដូច​ការ​រំពឹង​ទុក​ទេ? ហេតុ​អ្វី?

 

សៀង វិរៈ៖ យើង​ជឿ​ជាក់ យើង​នឹង​ទទួល​ជោគជ័យ។ ឥលូវ​ខ្ញុំ​អាយុ​ ២៤​ឆ្នាំ អ៊ីចឹង​អាយុ​ក្រោម​ ៣០​ឆ្នាំ ខ្ញុំ​រំពឹង​នឹង​រក​ប្រាក់​​រាប់​លាន​ដុល្លារ​ឱ្យ​​ក្រុមហ៊ុន​​របស់​ខ្ញុំ។ ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​និង​​ក្រុមការងារ​អាច​រក​បាន ព្រោះ​វិស័យ​ភាព​យន្ត កំពុង​អភិវឌ្ឍ​ទៅ​មុខ។ ​យើង​​នឹង​ប្រឹងប្រែង​​ជាមួយ​​ពួកគាត់​​ទាំង​អស់​គ្នា​​។

 

Sabay៖ ខ្ញុំ​មើល​ឃើញ​ថា ក្រុម​ការងារ​សុទ្ធ​តែ​ក្មេងៗ តើ​អតិថិជន​នឹង​មាន​ទំនុក​ចិត្ត​ប៉ុណ្ណា ​មក​លើក​ក្រុមហ៊ុន​របស់​លោក?

 

សៀង វិរៈ៖ ខ្ញុំ​ចង់​ប្រាប់​ថា អាយុ​ក្មេង​គ្រាន់​តែ​ជា​តួលេខ​ទេ។ យើង​ក្រឡេក​មើល​ប្រទេស​ដទៃ​​ទៀត គេ [ប្រជាជន] ក្លាយ​ជា​មហាសេដ្ឋី គេ​ក្លាយ​ជា​អ្នកមាន​ធំៗ នៅ​អាយុ​ក្រោយ ៣០ ឆ្នាំ។ ក្រឡេក​មើល​ប្រទេស​យើង​មាន​ច្រើន​ហើយ​ឬ​នៅ? មិន​ទាន់​មាន​ច្រើន​​ទេ ម៉េច​ក៏​ ៣០ ជាង​ឡើង​ទៅ​ដែរ។ នៅ​​ក្មេង​​គ្រាន់​ជា​តួលេខ​ទេ តែ​គាត់​មាន​សមត្ថភាព​ដូច​មនុស្ស​ចាស់។ បើ​យើង​មិន​ចាប់​ពី​ក្មេង​ទេ យើង​ចាប់​ពី​ពេល​ចាស់ ការ​គិត​របស់​យើង​មិន​លឿន​ទេ។ យើង​អត់​បញ្ជាក់​អ្វី​ច្រើន​ទេ គឺ​បញ្ជាក់​តាម​តែ​ស្នាដៃ​។ ម្យ៉ាង​យើង​មា​ន​ដៃគូ​ចាស់ៗ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា មិន​មែន​ថា​យើង​បើក​ថ្មី អតិថិជន​សុទ្ធ​តែ​ថ្មី​ទេ។ យើង​ត្រូវ​តែ​ខ្លាំង​ខាង​បច្ចេកវិទ្យា និង​គុណភាព​ឱ្យ​បាន​ល្អ។ ពេល​​រឿង​យើង​​ល្អ​ហើយ យើង​មិន​ចាំបាច់​ផ្សព្វផ្សាយ​ខ្លួន​ឯង​ទេ អតិថិជន​នឹង​ផ្សព្វផ្សាយ​ឱ្យ​យើង។ ​

បច្ចុប្បន្ន​យុវជន ២៤ ឆ្នាំ​​រូប​នេះ ជា​ផលិតករ ជា​អ្នកដឹកនាំ​រឿង និង​ជា​​ម្ចាស់ភាគហ៊ុន ​នៃ​ក្រុមហ៊ុន Romdoul Media co,.Ltd។ ថ្វីត្បិត​ក្រុមហ៊ុន​ដែល​ប្រើ​ដើមទុន​​ប្រមាណ ១០ ម៉ឺន​ដុល្លារ​នេះ ទើប​​បើក​ដំណើរការ​ក្ដី តែ​លោក​ជឿជាក់​ថា លោក​និងក្រុម​ការងារ ​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ ​នៅ​អាយុ​ក្រោម ៣០ ឆ្នាំ៕ ​​

 

ចុចអាន៖ ជី សិលា៖ “ដឹង​ពី​ទំនោរ​អនាគត ដើម្បី​​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ”

ចុចអាន៖ “បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់” ​

 

 

​អត្ថបទ៖ អ៊ុំ សុភក្តិ