៤​ ចំណុច​មុន​ឈាន​ចុះ​កិច្ច​សន្យា​ទិញ​ផ្ទះ ចៀស​វាង​មាន​វិវាទ​ទៅ​ថ្ងៃ​ក្រោយ

  • 2016-03-25 21:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពិចារណា​ពី​ប្រភេទ​ផ្ទះ ​ដែល​ចង់​ទិញ​រួច​ហើយ ចំណុច​បន្ទាប់​ដែល​អ្នក​ទិញ​ត្រូវ​គិត​គូរ​បន្ត​គឺ​ការ​ចុះ​កិច្ច​សន្យា។ដើម្បី​ចៀស​វាង​វិវាទ​មុន​ឈាន​ចុះ​កិច្ច​សន្យា​ទិញ​ផ្ទះ លោក ឌី សុ​ភ័ណ្ឌ អ្នក​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិល បាន​ប្រាប់​ថា មាន​ចំណុច ​២​សំខាន់​ត្រូវ​ពិចារណា៖

 

  ១/ ប្រភេទ​នៃ​​​ប័ណ្ណ​កាន់​កាប់​៖ ជា​ចំណុច​សំខាន់​មិន​អាច​ខ្វះ​បាន គឺ​ប្លង់​ឯក​សារ​នេះ​តែ​ម្ដង។ អ្នក​ទិញ​ត្រូវ​ប្រាកដ​ថា​ ជា​ប្លង់​រឹង ឬ​ទន់។ ផ្ទះ​ដែល​មាន​ប្លង់​រឹង គឺ​មាន​ការ​ទុក​ចិត្ត​ប្រសើរ​ជាង​ប្លង់​ទន់។ បន្ទាប់​មក​ផ្ទៀង​ផ្ទាត់​ភាព​ពិត​ប្រាកដ​របស់​ប្លង់​និង​ទំហំ​ផ្ទះ​ពិត​ប្រាកដ​ថា ដូច​គ្នា​ឬ​ទេ។

 

លោក​បាន​លើក​ពី​បទពិសោធន៍​មួយ​ថា ជួន​កាល​ទំហំ​ផ្ទះ​ធំ​ជាង​នៅ​ក្នុង​ប្លង់ គឺ​ទំហំ​ផ្ទះ 5x18m តែ​ពេល​ក្នុង​ប្លង់​តែ4.50x 18m ក៏​មាន ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ថ្ងៃ​ក្រោយ ដោយសារ​ទំហំ​ផ្ទះ​និង​ប្លង់​មិន​ត្រូវ​គ្នា។

 

២/ ត្រូវ​ច្បាស់​ថា តើ​ផ្ទះ​មាន​ជាប់​បំណុល ឬ​ដាក់​បញ្ចាំ​ឬ​ទេ។ប្រសិន​បើ​មាន គេ​ត្រូវ​តែ​ដោះបន្ទុក​នេះ​ឲ្យ​ជ្រះ​ស្រឡះ​ជាមុន​សិន មុន​នឹង​ចុះ​កិច្ចសន្យា​ទិញ។

 

៣/ ប្រវត្តិ​ផ្ទះ៖ ត្រូវ​ច្បាស់​ថា​ តើ​ផ្ទះ​នេះ​បាន​ផ្ទេរ​ជា​ដំណ​តៗ​គ្នា​ប៉ុន្មាន​ដំណាក់​មក​ហើយ​ៗ។ ក្នុង​ដំណាក់​នីមួយៗ តើ​មាន​បាន​ធ្វើ​ការ​ផ្ទេរ ដោយ​គោរព​ទៅតាម​នីតិវិធី​កំណត់​ដោយ​ច្បាប់​ដែរ​ឬ​ទេ។ ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បី​ឲ្យ​ប្រាកដ​ថា​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ព្រោះ​ជួន​កាល​អ្នក​លក់​ផ្ទះ​ឲ្យ​យើង គាត់​អាច​ជា​អ្នក​ជួល​ផ្ទះ​នេះ​ប៉ុណ្ណោះ ដូច្នេះ​ជៀស​វាង​មាន​ម្ចាស់​ពីរ-បី មក​ឈ្លោះ​ដណ្ដើម​គ្នា​ទៅ​ថ្ងៃ​ក្រោយ។

 

៤/ ទីតាំង៖ ពិនិត្យ​ថា​ជា​ទីតាំង​ប្រកប​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ឬទេ? នៅ​ពេល​មាន​បញ្ហា​អគ្គីភ័យ តើ​ឡាន​ទឹក​អាច​ចូល​តាម​តំបន់​នេះ​បាន​ងាយ​ឬ​ទេ? អ្នក​ទិញ​ក៏​គួរ​​ពិនិត្យ​លើ​ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក​ផង​ដែរ។

  អត្ថបទ៖ លឹម សុ​នា