​តែ​មួយ​សប្ដាហ៍​​ហ្គេម​បាល់​បោះ​បង្កប់​ក្នុង​កម្មវិធី​​ Messenger ​មាន​អ្នក​លេង​​៣០០​លាន​ដង

  • 2016-03-26 21:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ចុង​សប្ដាហ៍​មុន​បណ្ដាញ​ហ្វេសប៊ុក​បាន​បង្កប់​ហ្គេម​​បាល់​បោះ​​ចូល​ទៅ​ក្នុង​កម្មវិធី​ Messenger ហើយ​​​ចាប់​តាំង​ពី​ហ្គេម​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​រក​ឃើញ​មក​ គេ​សង្កេត​ឃើញ​ថា​ចំនួន​អ្នក​លេង​កើន​ឡើង​ជា​គំហុក។

 

 

​ក្រុមហ៊ុន​ Facebook បាន​ឲ្យ​ដឹង​ដែរ​ថា​ ចាប់​តាំង​ពី​ហ្គេម​បាន​បញ្ចូល​រយៈ​ពេល​មួយ​សប្ដាហ៍​រួច​មក អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់​បាន​ចូល​រួម​លេង​ ហើយ​ចំនួន​លេង​មាន​ជាង​៣០០​លាន​ដង​ និង​កំពុង​បន្ត​កើន​ឡើង។ ​

​​​​​​​គួរ​រំលឹក​ថា​ហ្គេម​ថ្មី​នេះ​ ត្រូវ​បាន​បញ្ចូល​ដោយ​សារ​ចង់​​ឲ្យ​អ្នក​ប្រើ​ប្រាស់​លេង​កែ​អផ្សុក​ពេល​កំពុង​លេង​ឆាត​ជា​មួយ​មិត្តភក្តិ​តាម​កម្មវិធី​​ Messenger។ សម្រាប់​អ្នក​ដែល​ចង់​ដឹង​ពី​របៀប​ចូល​លេង​ហ្គេម​នេះ​អាច​ចុច​លើ​ លីង​មួយ​នេះ

 

ចុច​អាន៖ កម្មវិធី​ Messenger មាន​បង្កប់​ហ្គេម​ថ្មី​មួយ​ទៀត​ហើយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheNextWeb

អត្ថបទពេញនិយម