​​អណ្ដើក​​​យក្ស​ចាស់​បំផុត​​​ជិត​២០០​ឆ្នាំ បាន​ងូត​​ទឹក​​​​ជា​លើក​ដំបូង

  • 2016-03-27 21:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jonathan ​ជា​អណ្ដើក​យក្ស​​​​​​​មាន​​អាយុ​​​ចាស់​​ជាងគេ​បំផុត​​លើ​ផែន​ដី​​គឺ​​ ១៨៤​ឆ្នាំ ​ត្រូវ​​បាន​​អ្នក​មើល​ថែ​​​ដុស​លាង​សម្អាត​​​​ជា​លើក​​ដំបូង​ ​​​​ក្រោយ​​ស្នូក​ជាប់​ស្អិត​​ដោយ​​ក្អែល​​​គ្រាម​​​រាប់​ទសវត្ស​។ ​បុរស​​​អ្នក​មើល​ថែ​ បាន​ប្រើ​​សាប៊ូ​ដុះ ​ជាមួយ​​ច្រាស់​ទន់​ៗ ​ដោយ​​ប្រើ​ពេល​យ៉ាង​យូរ។

 

​​​​​​​​​

អណ្ដើក​​ប្រវែង​ ១,១៤​ម៉ែត្រ​​ កម្ពស់​៦០​សង់ទីម៉ែត្រ​នេះ ​​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​លើ​​កោះ St Helena ​​របស់​​ចក្រភព​​អង់គ្លេស ស្ថិត​នៅ​ភាគ​ខាង​ត្បូង​មហាសមុទ្រ​អាត្លង់ទិច​កាល​ពី​សតវត្ស​​ទី ១៩។

 

​គ្រូពេទ្យ​សត្វ​​​លោក​​វេជ្ជបណ្ឌិត Joe Hollins ​​​និយាយ​ថា ​​ការ​​លាង​សម្អាត​​​​​ខ្លួន​អណ្ដើក​​​​លើក​ទី​មួយ​នេះ​​​ធ្វើ​ឡើង​ ដោយ​​​​​សារ​​ខាង​រាជវង្ស​​អង់គ្លេស​​មួយ​​អង្គ​​​នឹង​​ចុះ​ទៅ​​ជួប​អណ្ដើក​​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ។ ​Jonathan ​​ជាប់​ជា​សត្វ​​​នៅ​រស់​ចាស់​ជាង​គេ​បំផុត​​​លើ​ផែន​ដី​​​ ក្រោយ​​​​អណ្ដើក​​អាយុ​១៧៥​ឆ្នាំ​​ នៅ​អូស្ត្រាលី​​ងាប់​​កាល​ឆ្នាំ​ ២០០៥​កន្លង​ទៅ។ ​​

 

​​​ក្នុង​អំឡុង​​ជីវិត​​​រស់​នៅ​របស់​សត្វ​​អណ្ដើកឈ្មោល​​​ខាង​លើ ​វា​​បាន​​​​​ឆ្លង​កាត់​​រយៈ​ពេល​ស្ដេច​​អង់គ្លេស​កាន់​​អំណាច​​ ៨​អង្គ​​​​​ រាប់ចាប់​តាំង​ពី​ George IV ​ដល់​​ Elizabeth II ​ រួម​នឹង​​​នាយក​​រដ្ឋមន្ត្រី​​​ ៥១​​រូប​​​ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​អណ្ដើក​សមុទ្រ​​​​មាន​ពន្លឺ​​​​​​​ពណ៌​បៃតង ​និង​ក្រហម​​​

ចុចអាន៖ កន្ធាយ​សមុទ្រ​លើកគ្នា​ឡើង​គោក ក្រោយ​អ្នក​ទេសចរ​សម្រុក​ទៅ​លេង

ចុចអាន៖ រក​ឃើញ “កន្ធាយ​ក្បាល​​កង្កែប​” ដែល​​​​ជិត​​ដាច់​​ពូជ​​ ​នៅ​​វត្ត​​សសរ​ ១០០ ខេត្ត​ក្រចេះ

ចុចអាន៖ វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Asiantown

 

អត្ថបទថ្មី