ចេញ​ព័ត៌មាន ចន្ធី វល័ក្ខ សាង​ស្នេហ៍​ក្លែង​ក្លាយ​ជា​មួយ​បុរស​នាយ​សមុទ្រ

  • 2014-10-25 17:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​កម្មវិធី​អង្គរ​សង្ក្រាន្ត​ ២០១៤ កញ្ញា ចន្ធី វល័ក្ខ បាន​ធ្វើ​​ឲ្យ​មាន​ការ​ភ្ជាក់​ផ្អើល​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ និង​ មិត្តភ័ក្ដិ​របស់​នាង អំពី​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​បុរស​ម្នាក់​រស់​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​ការ​បញ្ចេញ​រូបភាព (Chat Message)ផ្ដោះផ្ដង​វាចា​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ស្ទើរ​រាល់​ថ្ងៃ។ សាមី​ខ្លួន​អះអាង​ថា នោះ​គ្រាន់​តែ​ឆាក​ល្ខោន​ស្នេហ៍​របស់​នាង​ប៉ុណ្ណោះ។

 

 

"ឲ្យ​ខ្ញុំ​សុំ​ទោស​អ្នក​រាល់​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ និង​ ភ្ញាក់​ចំពោះ​ការ​ដាក់ In Relationship ក្នុង Facebook ជាមួយ​គេ (បុរស​នាយ​សមុទ្រ) នោះ ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​របស់​ខ្ញុំ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ!"។

 

វល័ក្ខ អះអាង​ថា កន្លង​មក មាន​មនុស្ស​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ជា​ច្រើន បាន​បង្ក​ការ​រំខាន​ដល់​នាង​រាល់​ថ្ងៃ។ ពួក​គេ​តែង​ទូរសព្ទ និយាយ​លែបខាយ​ឌឺដង​បំណង​សុំ​ស្នេហ៍ សូម្បី​តែ​នាង​ទៅ​ថត ឬ​ទៅ​ទី​កន្លែង​ណា ក៏​មាន​អ្នក​តាម​រំខាន​ដែរ។ កញ្ញា ប្រាប់​ថា នាង​ចង់​បាន​ជីវិត​ស្ងប់ស្ងាត់ មិន​មាន​ការ​រំខាន​បែប​នោះ ទើប​សម្រេច​ថា បង្កើត​ឆាក​ល្ខោន​នេះ​ឡើង។

 

“បន្ទាប់​ពី​ខ្ញុំ​ដាក់ In Relationship មក មែន​ស្ងប់ស្ងាត់​មែន​បង ពួក​គាត់​ឈប់​មក​រំខាន​ទៀត​ហើយ ព្រោះ​គាត់​យល់​ថា យើង​មិន​មែន​នៅ​ទំនេរ"។ វល័ក្ខ ថ្លែង។

 

 

ចន្ធី វល័ក្ខ បាន​បង្កើត​ទំនាក់​ទំនង​ក្លែង​ក្លាយ​ជាមួយ​បុរស​នាយ​សមុទ្រ​ជិត​ ១ ​ឆ្នាំ​ហើយ តាំង​ពី​បញ្ចប់​កម្មវិធី​អង្គរ​សង្ក្រាន្ត​២០១៤​មក។ យ៉ាង​ណា បើ​ទោះ​ជីវិត​នាង​បាន​សុខដុម​មួយ​ផ្នែក ប៉ុន្តែ​ថ្មី​ៗ​នេះ នាង​ស្រាប់​តែ​គិត​ឃើញ​ថា ខ្លួន​ឯង​ដូច​ជា​មាន​កំហុស​មួយ​ដែរ​ក្នុង​ល្ខោន​ស្នេហ៍​នេះ។ ដូច្នេះ​ហើយ នាង​សម្រេច​ថា​ បញ្ឈប់​ទើប​ចេញ​មក​ទម្លាយ​ការ​ពិត​នៅ​ពេល​នេះ។

 

“ខ្ញុំ​គិត​ៗ​ទៅ​ធ្វើ​អីចឹង​ដូច​អាត្មា​និយម​ណាស់ មែន​ហើយ ខ្ញុំ​លែង​មាន​អ្នក​មក​រំខាន លែង​មាន​អ្នក​ហ៊ាន​ស្រឡាញ់ អីចឹង​គេ (បុរស​នាយ​សមុទ្រ) ក៏​លែង​មាន​នារី​មក​ស្រឡាញ់​គេ​ដែរ អីចឹង​ហើយ​ការណ៍​​ដែល​ខ្ញុំ​ចេញ​មុខ​ពេល​នេះ ក៏​ដើម្បី​ឲ្យ​គេ​អាច​មាន​នារី​ចូល​មក​ក្បែរ​គេ​ដែរ​បង!”។

 

ក្រោយ​ការ​ចេញ​មុខ​ទម្លាយ​ការ​ពិត​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​ក្រៅ​ស្រុក​នា​ពេល​នេះ តារា​ស្រី​វ័យ ១៩ ​ឆ្នាំ ​រូប​នេះ មាន​ជំនឿ​ថា ការ​រំខាន​នានា​ដែល​ធ្លាប់​មាន​ពី​មុន​នឹង​វិល​មក​រក​នាង​វិញ។ យ៉ាង​ណា វល័ក្ខ ថ្លែង​ថា នាង​សុំ​ការ​យោគយល់​លើ​ចំណុច​នេះ បើ​ពុំ​នោះ​ទេ នាង​នឹង​ប្ដូរ​លេខ​ទូរសព្ទ​ដែល​នាង​ប្រើ​សព្វ​ថ្ងៃ​ចោល​តែ​ម្ដង៕

 

 

(រូបថត​ផ្ដល់​ដោយ វល័ក្ខ)

 

អត្ថបទ​ពាក់​ព័ន្ធ​នឹងជុំវិញ​សិល្បៈ​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ពាក់​ព័ន្ធ​នឹង​បញ្ហាតារាជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម