១០​សន្លឹក​​​​ បង្ហាញ​​ពី​​​ការ​រស់​នៅ​របស់​​​ក្រុម​កុលសម្ព័ន្ធ​​មួយ​នៅ​កេនយ៉ា

  • 2016-07-31 15:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​អ្នក​ថត​​រូប​​ជនជាតិ​​អូស្ត្រាលី​​​​​អ្នក​ស្រី​ Louisa Seton ​បាន​ចំណាយ​ពេល​ធ្វើ​​ដំណើរ​​​​​ដ៏​វែង​ឆ្ងាយ​ ដើម្បី​​ផ្ដិត​​យក​​​ទិដ្ឋភាព​​​​នៃ​ការ​រស់​នៅ ឬ​ប្រពៃណី​​​​របស់​​​​ក្រុម​កុលសម្ព័ន្ធ​ Surma ​រស់​នៅ​​​តាម​ជ្រលង​ភ្នំ Upper Omo​ដែល​​​ស្ទើរ​​តែ​បាត់​បង់​នៅ​ប្រទេស​កេនយ៉ា។

 

ក្រោយ​​ទាក់​​ទង​​ជាមួយ​​​​ទាហាន​​​ឲ្យ​ជួយ​​ការពារ​​ពេល​​​ធ្វើ​ដំណើរ​​​ទៅកាន់​កន្លែង​រស់​នៅ​​របស់​​ជនជាតិ​​នេះ ​គាត់​បាន​​​ថត​រូប​​​​ជាច្រើន​​សន្លឹក​​​​រួម​ទាំង​​​ការ​ស្លៀក​ពាក់​ ​ផ្ទះ​ស្នាក់​នៅ​ ​របរ​ចិញ្ចឹម​ជីវិត ​​ជា​មួយ​ទេស​ភាព​​ព្រៃ​ភ្នំ​​​ដ៏​ស្រស់​ស្អាត​ ដូច​ខាង​ក្រោម។​​​ ​​

 

អ្នក​ស្រី​ជ្រើស​​​រើស​ទៅ​កាន់​ទី​នោះ​ ព្រោះ​ចង់​ឃើញ​​ផ្ទាល់​ភ្នែក​​ពី​​​ការ​ចោះ​​ទម្លុះ​បបូរ​មាត់​ដាក់​​​ចាន​ដី​ឥដ្ឋ​​សំប៉ែត​​​ដ៏​ធំ ​ព្រោះ​​​ពួកគេ​យល់​ថា​​​វា​ជួយ​​បង្កើន​​​សម្រស់​​ឲ្យ​ស្ត្រី​។ ​​ចំណែក​​ស្ត្រី​នៅ​លីវ​​ទាំង​ឡាយ​​ណា ​​ដែល​​​ដាក់​​ចាន​​​ដីឥដ្ឋ​​លើ​បបូរ​មាត់​​​ធំ​​ជាង​​ នឹង​ទទួល​បាន​​ថ្លៃ​​​បណ្ដាការ​​​ខ្ពស់​ពេល​រៀប​ការ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ គ្រាន់​តែ​ចេះ​ប្រើ​ Photoshop ​ក្មេង​ស្រី​កេនយ៉ា​ម្នាក់​ ​អាច​ដើរ​កម្សាន្ត​ពេញ​ប្រទេស​ចិន​

ចុចអាន៖ បឹង​ដាច់​ស្រយាល​​មួយ​កន្លែង ​​ប្រាប់​​​​រឿង​រ៉ាវ​​ជា​ច្រើន​ពី​ដើម​កំណើត​មនុស្ស​​​

ចុចអាន៖ តោ​កំណាច​បែរ​ជា​ខ្លាច​ក្របី​រហូត​ឡើង​ដើម​ឈើ​គេច​ខ្លួន

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ

ប្រភព៖ CNN