ប្រាក់ ​៥​ម៉ឺន​ដុល្លារ​បាន​ពី Cambo-All Stars ​និង​ Buriram ​នឹង​យក​ជូន​គន្ធបុប្ផា​ថ្ងៃ​ទី​៣១​នេះ

  • 2016-03-29 18:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​កម្ពុជា​នឹង​យក​ប្រាក់​៥​ម៉ឺន​ដុល្លារ​ដែល​បាន​ពី​ការ​ប្រកួត​រវាង​ក្រុម Cambodia All Stars ​និង Buriram United ​ឱ្យ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​១០​ព្រឹក។

 

 

 

ក្រុម​ Buriram United ​បាន​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Cambodia All Stars ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មករា​កន្លង​ទៅ។ ជា​លទ្ធផលក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួត​ ៩០​នាទី​ពេញ។ ខណៈ​ដែល​ការស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រុម​កម្ពុជា Cambodia All Stars ​ជា​​អ្នក​ឈ្នះ​ដោយគ្រាប់​បាល់ ៤-៣។ សរុប​គ្រាប់​​បាល់ ក្រុម​កម្ពុជា Cambodia ​All Stars ឈ្នះ​ក្រុម​ Buriram United ៦-៥ ដែល​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​ថៃ​នេះ​ស្គាល់​​បរាជ័យ​លើ​ទឹក​ដី​កម្ពុជា​។

 

មន្ទីរពេទ្យ​ចិត្ត​ធម៌​សង្គ្រោះ​កុមារ​កម្ពុជា​ជាង ២០ឆ្នាំ​មក​នេះ​ធ្លាប់​បាន​ដង្ហើយ​រក​ជំនួយ​ពី​គ្រប់​ទិសទី​បន្ទាប់​ពី​ជួប​ វិបត្តិ​ក្នុង​ការ​ចំណាយ​លើសលប់។ ​របាយការណ៍​របស់​គន្ធបុប្ផា​ ​ដដែល​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ថ្ងៃៗ ខ្លួន​ចំណាយ​មិន​តិច​ជាង ១២ម៉ឺន​ដុល្លារ​ទេ ក្នុង​ការ​ផ្ដល់​​​ការ​ព្យាបាល និង​ថ្នាំ​សង្កូវ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។

 

កាល​ពី​ឆ្នាំ​២០១៤ ​គន្ធបុប្ផា​ចំណាយ​ខ្ទង់​​៤០​លាន​ដុល្លារ​អាមេរិក​ និង ៤៤​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ២០១៥។​ ទឹក​ប្រាក់​នេះ ស្ថាបនិក​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត វេអាត រីចឆ្នឺរ ​បញ្ជាក់​ថា ​​បាន​សង្គ្រោះ​កុមារ​ជិត ៧០ម៉ឺន​នាក់​កាល​ពី​ឆ្នាំ ២០១៤៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម