បេក្ខជន The Voice បី​រូប​មាន​អ្នក view ជាង ១​លានដង​នៅ YouTube

  • 2016-03-29 22:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​មួយ​ខែ​ផង បទ​ចម្រៀង​របស់​បេក្ខជន The Voice Cambodia រដូវ​ការ​ទី​២​បី​រូប​ដែល​លើក​មក​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ខាង​លើ​ ទទួល​ការ​ពេញ​និយម​ខ្លាំង និង​មាន​អ្នក​ចូល​ទស្សនា​ច្រើនជាង ១ លាន view នៅ​តាម​បណ្ដាញ​សង្គម YouTube។

 

 

សម្រាប់​បទ​ទី ១ "LADY"  របស់ សោម សៅសុវណ្ណា និង​កញ្ញា ឈីន រតនៈ ច្រៀង​បទ "SAXOPHONE បាត់​ស្នេហ៍" គឺ​ជា​បេក្ខជន​ក្នុង​សប្ដាហ៍​ដំបូង​នៃ​កម្មវិធី។ រីឯ​យុវតី រ៉េត ស៊ូហ្សាណា វ័យ ១៦ ហើយ​ក៏​ជា​បេក្ខជន​លេចធ្លោ​ជាងគេ​នៅ​សប្ដាហ៍​ទី​២ ​បាន​បកស្រាយ​បទ "The Power of Love” របស់​កំពូល​តារា​ចម្រៀង​កាណាដា Céline Dion មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ផ្ទាល់។

 

គួរ​រំលឹក​ផង​ដែរ​ថា ​កន្លង​មក​មិន​ទាន់​មាន​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ណា​ក្នុង​ប្រទេស​កម្ពុជាប្រើ​រយៈពេល​ខ្លី ហើយ​​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​ចូល​ដល់​ខ្ទង់​លាន​ ដោយ​ប្រើ​ពេល​មិន​ដល់​មួយ​ខែ​បែបនេះ​ទេ។

 

បេក្ខជន សោម សៅសុវណ្ណា - LADY

 

បេក្ខនារី ឈីន រតនៈ - SAXOPHONE បាត់ស្នេហ៍

 

 

បេក្ខនារី រ៉េត ស៊ូហ្សាណា - The Power of Love

 

 

អត្ថបទ៖ទ្រី រ៉ាវី