បទ​ថ្មី One Direction ទើប​​ចេញ​យប់​មិញ​ មាន​អ្នក​ចូល​មើល​ជាង​ ៣​លាន​ដង​បាត់

  • 2014-10-25 17:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​អង់គ្លេស One Direction បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​កាល​ពី​យប់​មិញ​នេះ សម្រាប់​បទ "Steal My Girl” ដែល​ក្នុង​រយៈ​ពេល​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង វីដេអូ​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង ៣,៥​លាន​ដង​។

 

“Steal My Girl” គឺ​ជា​បទ​ថ្មី​ពី​អាល់ប៊ុម​ទី​៤​របស់ 1D គឺ​អាល់ប៊ុម "Four” ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ តាម​រយៈ​វីដេអូ​បទ​ថ្មី​នេះ One Direction បាន​ធ្វើ​ឲ្យ​សមុទ្រ​ខ្សាច់​ដែល​មាន​តែ​ភាព​សោះកក្រោះ​ ក្លាយ​ជា​ទី​កន្លែង​ដ៏​រីករាយ​ ជាមួយ​ក្រុម​កីឡាករ​ Sumo ក្រុម​តន្ត្រី ក្រុម​របាំ ក្រុម​សៀក និង​សត្វ​​មួយ​ចំនួន។​​​

 

ស្រប​ជាមួយ​ការ​ចេញ​អាល់ប៊ុម​ថ្មី​នេះ One Direction ទើប​តែ​ប្រកាស​កាល​បរិច្ឆេទ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​របស់​ពួក​គេ​នៅ​ឆ្នាំ​២០១៥ ដែល​នឹង​ចាប់​ផ្ដើម​ពី​រដ្ឋធានី​​ Vienna នៃ​ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ហើយ​នឹង​បន្ត​ទៅ​អាមេរិក​ខាង​ជើង​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​ក្រោយ។​

 

ទស្សនា​បទ "Steal My Girl" ខាង​ក្រោម​នេះ៖

http://youtu.be/UpsKGvPjAgw

អានអត្ថបទ៖មើល​ប្រវត្តិ​ក្រុម One Direction មុន​ការ​សម្ដែង​​​ពួក​គេ​មក​ដល់​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ billboard