សម្ដី​សំខាន់ៗរបស់​យុវតី​១៧ឆ្នាំ​ Malala​ ​ម្ចាស់​​ណូបែល​សន្តិភាព​​ក្មេង​ជាង​គេ

  • 2014-10-25 18:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Malala Yousafzai ជា​សកម្មជន​​ទ្រទ្រង់​សិទ្ធិមនុស្ស ដើម្បី​ការសិក្សា​ នៅ​ក្នុង​ស្រុក Swat ខេត្ត Khyber Pakhtunkhwa ភាគ​ខាងលិច​ឆៀង​ខាងជើង​ ប្រទេស​ប៉ាគីស្ថាន ជា​កន្លែង​ពួក​តាលីបង់ ហាម​មិន​ឱ្យ​ស្ត្រី​ចូល​​សាលា។ Malala ​​ជា​ក្មេង​ស្រី​ក្លាហាន និង​ក្មេង​បំផុត​ របស់​ប៉ាគីស្ថាន ដែល​​ឈ្នះ​ពាន​ណូបែល​សន្តិភាព ក្នុង​ឆ្នាំ​២០១៤​នេះ។

 

ជាអកុសល​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ ២០១២ ពេល​ទៅ​សាលា នាង​ត្រូវ​ខ្មាន់កាំភ្លើង​សួរ​ឈ្មោះ ហើយ​បាញ់​ចំ​ក្បាល។ តែ​សំណាង​ល្អ នាង​ត្រូវ​បាន​គេ​សង្គ្រោះ​ទាន់​ពេល។ តាំង​ពី​ពេល​ចាប់​ផ្ដើម ជា​សកម្មជន​មក Malala Yousafzai បាន​បន្សល់​ទុក​នូវ​សម្រង់​​សម្ដី​​ជាច្រើន ហើយ​ខាងក្រោម​នេះ ជា​​​សម្ដី​ខ្លះៗ​របស់​នាង ប្រាប់​ទៅ​កាន់​ពិភពលោក និង​ពួក​តាលីបង់។ ​​

Yousafzai 

 

“ខ្ញុំ​មាន​សុបិន​អាក្រក់​មួយ​កាលពី​ម្សិលមិញ ជាមួយ​យន្តហោះ​យោធា និង​ពួក​តា​លីបង់។ ខ្ញុំ​មាន​សុបិន​នេះ ចាប់​តាំង​ពី​​ការ​បង្ហាញ​កិច្ច​សហប្រតិបត្តិការ​យោធា​ក្នុង​ស្រុក Swat។ ម្ដាយ​ខ្ញុំ​ធ្វើ​អាហារ​ពេល​ព្រឹក​ឱ្យ​ខ្ញុំ ហើយ​ខ្ញុំ​ចេញ​ទៅ​សាលា។ ​ពេល​ទៅ​សាលា ខ្ញុំ​ភ័យ​ណាស់ ព្រោះ​ពួកតាលីបង់ បាន​ប្រកាស​ហាម​មិន​ឱ្យ​ស្ត្រី​ចូល​រៀន​ទេ"។ ​

 

"មាន​សិស្ស​១១​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​២៧នាក់ ហ៊ាន​ចូល​រៀន។ ចំនួន​សិស្ស​ធ្លាក់​ចុះ​ព្រោះ តែ​បទ​បញ្ជា​របស់​ពួក​តាលីបង់។ មិត្ត​បី​នាក់​របស់​ខ្ញុំ ផ្លាស់ប្ដូរ​ទីកន្លែង​ទៅ Peshawar, Lahore និង Rawalpindi ជាមួយ​គ្រួសារ​ពួកគេ ក្រោយ​​ឃើញ​បញ្ជា​នេះ"។ សម្ដី​របស់ Malala Yousafzai ក្នុង​រឿង​កំណត់​ហេតុ​​សិស្ស​ស្រី​ប៉ាគីស្ថាន របស់ BBC កាល​ពី​​ថ្ងៃ​ទី៣ ខែ មករា ឆ្នាំ​២០០៩។

 

“ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ថ្មី​មួយ...ខ្ញុំ​ត្រូវ​តែ​ក្លាយ​ជា​អ្នកនយោបាយ​ម្នាក់ ដើម្បី​ជួយ​ប្រទេស​នេះ។ មាន​វិបត្តិ​ច្រើន​ណាស់​ក្នុង​ប្រទេស​របស់​យើង។ ខ្ញុំ​ចង់​លុបបំបាត់​វិបត្តិ​អស់​ទាំងនេះ"។ សម្ដី​របស់ Malala Yousafzai ក្នុង​ឯកសារ​រឿង Class Dismissed និពន្ធ​ដោយ Adam B. Ellick ឆ្នាំ​២០០៩។

 

“ការ​បញ្ចុះបញ្ចូល​ឱ្យ​ជឿ​លើ​សង្គម​និយម​ គឺ​ជា​ចម្លើយ​តែ​មួយ​គត់ ហើយ​ខ្ញុំ​នឹង​ជំរុញ​មិត្តភ័ក្ដិ ធ្វើ​ការ​តស៊ូ​ រហូត​បាន​ជោគជ័យ ។ មាន​តែ​ធ្វើ​បែប​​នេះ​ទេ ដែល​ធ្វើ​ឱ្យ​យើង​ដោះ​ខ្លួន​ចេញ​ពី​ច្រវាក់​ឆ្កួត​នៃ​សាសនា និង​​ការ​កេងប្រវ័ញ្ចបាន​"។ ​​​សារ​របស់ Malala Yousafzai ទៅ​កាន់​សភា​លើក​ទី​៣២​របស់​ប៉ាគីស្ថាន ថ្ងៃ​ទី១០ ខែ មីនា ឆ្នាំ​២០១៣ ។

 

Yousafzai បង្ហាញ​ការ​ព្រួយ​បារម្ភរបស់​នាង ទៅ​កាន់​លោក បារ៉ាក់ អូបាម៉ា

 

“ខ្ញុំ​តែង​​​គិត​ធ្វើ​បែប​នេះ​ជារឿយៗ ហើយ​ស្រមៃ​​ឃើញ​យ៉ាង​ច្បាស់។ ទោះបី​ពួកគេ​មក​សម្លាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​ពួកគេ​ថា អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​ខុស។ ការ​សិក្សា​អប់រំ ជា​មូលដ្ឋានគ្រឹះ​របស់​យើង"។ ការប្រឈមរបស់ Malala Yousafzai ជាមួយ​ពួក​ឧទ្ទាម​​តាលីបង់ ហើយ​ត្រូវ​ពួក​នេះ​បាញ់​ចំក្បាល នៅ​ថ្ងៃ​៩ តុលា ឆ្នាំ​២០១២។

 

“ប្រពៃណី​មិន​មែន​​គេ​បញ្ជូន​ពី​ឋានសួគ៌​ និង​ព្រះជាម្ចាស់​ទេ។ ប៉ុន្តែ​​វា​ជា​អ្វី​ដែល​យើង​ជា​អ្នក​បង្កើត ហើយ​យើង​មាន​សិទ្ធិ​ផ្លាស់ប្ដូរ​វា ហើយ​ពួក​យើង​គួរ​តែ​ដូរ​វា"។ Yousafzai នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្ត្រី​ក្នុង​ទីក្រុង​ឡុងដុង ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤។

 

“ជនរងគ្រោះ​ស្លូតត្រង់​ជាច្រើន​ ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ទាំងនេះ ហើយ​ពួកគេ​មាន​ការ​អាក់អន់ចិត្ត​​ចំពោះ​ប្រជាជន​ប៉ាគីស្ថាន។ បើ​សិន​យើង​ផ្ដោត​ធ្ងន់​លើ​ការ​សិក្សា វា​នឹង​មាន​ផល​ប៉ះទង្គិច​គ្នា​ដ៏​ធំ​មួយ"។ Yousafzai បង្ហាញ​ការ​ព្រួយ​បារម្ភរបស់​នាង ទៅ​កាន់​លោក បារ៉ាក់ អូបាម៉ា ដែល​ថា​ការ​​វាយប្រហារ​​​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក កំពុង​បង្ក​ភេរវកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ តុលា ឆ្នាំ​២០១៣៕

 

ប្រវត្តិ​ពាន​រង្វាន់​ណូបែល​អន្តរជាតិ ដែល​មនុស្ស​គ្រប់​រូប​តែង​ស្រមៃ​ចង់​បាន​

 

នារី​វ័យ​ក្មេង​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព

 

បុគ្គល​ឆ្នើម​ពីរ​រូប​គត់​នៅ​អាស៊ាន ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ បរទេស