អក្សរ Mircrosoft បានដាក់លើ Smartphone ត្រកូល Lumia ផ្លូវការហើយ
- 2014-10-25 18:25:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អក្សរ Mircrosoft បានដាក់លើ Smartphone ត្រកូល Lumia ផ្លូវការហើយ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុន Sabay បានចុះព័ត៌មានទាក់ទងនិងការដូរឈ្មោះពី Nokia Lumia ទៅជា Microsoft Lumia ហើយឥឡូវនេះ Microsoft បានចេញព័ត៌មានរួមទាំងរូបភាពឈ្មោះ Microsoft លើទូរសព្ទ Lumia ជាផ្លូវការហើយ។
រូបភាពផ្លូវការ Microsoft Lumia
លោកស្រី Tuula ជាអ្នកជំនាញទីផ្សាររបស់ក្រុមហ៊ុន Microsoftបានឆ្លើយតបនឹងការសម្ភាសន៍ថា Microsoft នៅតែបន្តលក់និងផ្ដល់សេវាកម្មដល់អ្នកគាំទ្រផលិតផល Nokia កន្លងមកដូចជា Nokia 130 និងSmartphone ត្រកូល Lumia របស់ Nokia ដែលទើបតែប្រកាសដូចជា Lumia 830, 730និង Lumia 735 និង Lumia ផ្សេងៗទៀត។ ដោយឡែកនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានឲ្យដឹងថា Microsoftនៅតែមានភាពជឿជាក់ថាវានឹងគ្មានផលប៉ះពាល់អ្វីនោះទេចំពោះSmartphone ត្រកូល Lumia ទោះបីជាមានការផ្លាស់ប្ដូរឈ្មោះនេះក៏ដោយ។
ចាំមើលតទៅទៀតថាតើ Microsoft នឹងធ្វើអ្វីប្លែកខ្លះដើម្បីផ្គាប់ចិត្តអ្នកគាំទ្រក្រោយពេលដកឈ្មោះ Nokia ចេញ?
ប្រិយមិត្តពេញចិត្តនឹងការដូរឈ្មោះនេះដែរទេ?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ nokia