ប៉ូលិស​ ប៉ះ​ Albirex Niigata PP រសៀល​នេះ​នៅ​ស្តាត​ចាស់

  • 2014-10-25 18:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​អគ្គស្នងការ​នគរបាល​ជាតិ​ (ប៉ូលិស) នឹង​ត្រូវ​សាក​ជើង​ជាមួយ​ក្រុម​ដែល​មាន​អ្នក​ចាត់​ការ​ជា​ជន​ជាតិ​ជប៉ុន​ Albirex Niigata PP នា​ម៉ោង​២​នេះ​ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​ (ស្តាត​ចាស់)​ ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ។

 

បើ​តាម​ព័ត៌មាន​ពី​ក្រុម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មួយ​នេះ​នៅ​ជុំ​ជើង​គ្នា​ទាំង​អស់​ ដោយ​ពុំ​មាន​កីឡាករ​ ឬ​គ្រូ​បង្វឹក​រូប​ណា​ចាក​ចេញ​នោះ​ទេ​ ហើយ​ក្រុម​ក៏​កំពុង​ធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​ថ្មីៗ​មួយ​ចំនួន​បន្ថែម​ទៀត​ ដើម្បី​ជួយ​ក្រុម​នា​ពេល​ខាង​មុខ។ ប្រកួត​នេះ​កាន់​តែ​សំខាន់​សម្រាប់​ប៉ូលិស​ ដើម្បី​ស្វែង​រក​ចំណុច​ខ្វះ​ខាត​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ពាន​រង្វាន់​ប៉ូលិស​អាស៊ាន​នៅ​ប្រទេស​វៀតណាម។

 

 ក្រុម​ប៉ូលិស

ដោយ​ឡែក​ Albirex វិញ​ក៏​កំពុង​សម​ជើង​យ៉ាង​សកម្ម​ណាស់​ដែរ​ ដើម្បី​ឲ្យ​ការ​ត្រៀម​ខ្លួន​លេង​វគ្គ​ជម្រុះ​ដណ្ដើម​កៅអី​លីក​រដូវ​កាល​ក្រោយ​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់។ បច្ចុប្បន្ន​ក្រុម​មួយ​នេះ​ក៏​កំពុង​ធ្វើ​តេស្ត​កីឡាករ​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​ផង​ដែរ​ ហើយ​ប្រហែល​ជា​មួយ​ខែ​ទៀត​នឹង​បង្ហាញ​វត្តមាន​អ្នក​ទាំង​នោះ​ជា​ផ្លូវ​ការ។ ចំពោះ​កីឡាករ​បរទេស​វិញ​ អ្នក​ចាត់​ការ​ក្រុម​បាន​ប្រាប់​ថា​នឹង​ស្វែងរក​កីឡាករ​បន្ថែម​ទៀត​ ប្រសិន​បើ​ក្រុម​មួយ​នេះ​អាច​ឡើង​មក​លេង​លីក​រដូវ​កាល​ក្រោយ​បាន។

 

 ក្រុម​ Albirex

ប្រិយ​មិត្ត​គិត​ថា​ក្រុម​មួយ​ណា​នឹង​ធ្វើ​បាន​ល្អ​ជាង​នៅ​រសៀល​នេះ?

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទពេញនិយម