​Javier Hernández ស៊ុត​១ ​Assist ​១​ជួយ​ Leverkusen ​​លត់​ Wolfsburg ​​៣-០ យប់​មិញ

  • 2016-04-02 16:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡាករ Javier Hernández ​​រក​បាន​មួយ​គ្រាប់​ និង​បោះ​​​ឲ្យ​ដៃ​គូ​ (Assist ​) ទាត់​ចូល​មួយ​គ្រាប់​ ជួយ​ឲ្យ​ Leverkusen  ​លត់​ជើង​ខ្លាំង​ Wolfsburg ​៣-០​​កាល​ពី​យប់​មិញ​នេះ​នៅ​​​ទឹក​ដី​ Leverkusen​​ សម្រាប់​ជំនួប​សប្ដាហ៍​​ទី២៨ ​ក្របខ័ណ្ឌ​ Bundesliga ​​របស់​អាល្លឺម៉ង់​​។

 

 

​​​​​​​ក្រុម​ទាំង​ពីរ​ចាប់​​ផ្ដើម​ការ​ប្រកួត​បាន​ ២៧​នាទី​ក្នុង​តង់​ទី១ ម្ចាស់​ផ្ទះ​​នាំ​មុខ​មួយ​គ្រាប់​មុន​​ដោយ​កីឡាករ Julian Brandt ។ បន្ត​ចូល​តង់​ទី២  Javier Hernández ​ដែល​​ដូរ​ចូល​កាល​ពី​នាទី​៦១ បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ ៧៣ ការ​ប្រកួត​​​ជិត​ហ្នឹង​ដល់​ម៉ោង​បន្ថែម​ទៅ​ហើយ​ ពោល​គឺ​នាទី៨៧ ​កីឡាករ Vladlen Yurchenko ​បន្ថែម​មួយ​គ្រាប់​ទៀត​ ដែល​ Assist ​ដោយ Javier Hernández។ ចប់​ការ​ប្រកួត​ Leverkusen ​ឈ្នះ​ Wolfsburg ៣-០។

​​

 

 

 

 

 

 

​ប្រែ​សម្រួល​​៖ ស្រី សុវណ្ណដារ៉ា​