រក​ឃើញ​ចម្រៀង​ខ្មែរ​១​បទ ស្រែក​សាហាវ ទោះ​ឈឺ​ចាប់​រឿង​ស្នេហា​ប៉ុណ្ណា ក៏​ធូរ​ទ្រូង​ដែរ!

  • 2016-04-02 16:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "She's Gone” គឺ​ជា​បទ​ដ៏​តឹង​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភព​លោក នេះ​បើ​តាម​លោក ណុប បាយ៉ារិទ្ធិ អធិប្បាយ​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​ថ្មី​ៗ​នេះ ស្រាប់​តែ​លេច​បទ​ចម្រៀង​ខ្មែរ​មួយ​បទ មាន​តុង​សំឡេង​ស្រែក​ខ្ពស់ មិន​ចាញ់​បទ​អន្តរជាតិ​មួយ​នេះ​ឡើយ។

 

 

រូប៖ Print Screen

 

បទ​នោះ មាន​ចំណង​ជើង​ថា "ហេតុ​អ្វី​ទុក​បង​ដូច​មនុស្ស​គ្មាន​តម្លៃ"។ យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ តារា​ចម្រៀង​រូប​ណា​ជា​អ្នក​បក​ស្រាយ​បទ​នេះ ហើយ​អ្នក​ណា​ជា​អ្នក​និពន្ធ និង​ផលិត​កម្ម​អ្វី មិន​ទាន់​មាន​នរណា​ដឹង​ទេ។ បទ​នេះ ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​សារ​ថា អ្នក​ចម្រៀង៖អត់​ឈ្មោះ អ្នក​និពន្ធ៖អត់​ដឹង និង​ផលិតកម្ម៖ ឃើញ​គេ​ផុស​ក្នុង​ហ្វេសប៊ុក។

 

"ហេតុ​អ្វី​ទុក​បង​ដូច​មនុស្ស​គ្មាន​តម្លៃ" រ៉ាយរ៉ាប់​ពី​ការ​ឈឺ​ចាប់​ហួស​ស្មាន របស់​បុរស​ម្នាក់ ដែល​ត្រូវ​នារី​ម្នាក់​បោះបង់។ ចង់​ទៅ​ក៏​ទៅ​ចោល ទោះ​ឃាត់​យ៉ាង​ណា​ក៏​មិន​ស្ដាប់ ចង់​មក ក៏​មក​មិន​សួរ​ពី​ចិត្ត​ឈឺ​ចាប់​របស់​បុរស​យើង​ឡើយ។ បទ​នេះ មាន​បទ​ភ្លេង​លំនាំ​បទ "កាមទេព​ស្នេហ៍" របស់​អ្នក​ស្រី សួន ចន្ថា។ ស្រែក​សាហាវ​យ៉ាង​នេះ ទោះ​ឈឺ​ចាប់​រឿង​ស្នេហា​ប៉ុណ្ណា ក៏​ស្រឡះ​អស់​ពី​ទ្រូង​ដែរ។

 

តោះ...ស្ដាប់​កម្សាន្ត​ចុង​សប្ដាហ៍​ទាំង​អស់​គ្នា!

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី