យុទ្ធនាការ​បន្ទាប់​ពី​ AFF Suzuki Cup ​របស់​​ LEE គឺ​...

  • 2014-10-26 13:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ឈ្នះ​ ពីរ​​ និង ចាញ់​ពី​រ​ប្រកួត​​​ក្នុង​វគ្គ​ជម្រុះ​ ​AFF Suzuki Cup 2014 ​នៅ​ប្រទេស​​ឡាវ​​​​​នា​ពេល​ថ្មីៗ​នេះ​ ​​​​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​ Lee Tae Hoon ​បាន​​សន្យា​​ថា​នឹង​​ធ្វើ​ឲ្យ​កាន់​​ល្អ​​​ជាង​នេះ​ទៅ​ទៀត។

 

​រឿង​​ត្រូវ​​ផ្ដោត​សំខាន់​​​​នោះ​ គឺ​ប្រកួត​កីឡា​ស៊ីហ្គេម​ នៅ​ សិង្ហបុរី​ ដែល​នឹង​រៀប​ចំ​ឡើង​នា​​ ខែ​ មិថុនា​ ឆ្នាំ​​២០១៥​ ខាង​មុខ។ ​​​ក្រៅ​ពី​ ​ស៊ី​ហ្គេម​ លោក​​​មិន​​ទាន់​បាន​​​ជជែក​​ជា​មួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC)នៅ​ឡើយ​​ថា​កម្មវិធី​អ្វី​​ទៀត​ដែល​អាច​ចូល​រួម​បាន​នា​ឆ្នាំ​២០១៥។​​ ​  គម្រោង​​បើក​តុ​ពិភាក្សា​​​ជា​មួយ FFC អាច​​នឹង​កើត​ឡើង​​​​ដើម​ខែ​វិច្ឆិកា​ ឬ​ បុណ្យ​​អុំ​ទុក​​រួច​រាល់។ ​

 

 

 

Lee Tae Hoon ចូល​ដឹក​​នាំ​ក្រុម​​​ជម្រើស​ជាតិ​លើក​​​ទី២​​​​​​មុន​ប្រកួត​​ ​កីឡាករ​ស៊ីហ្គេម​ឆ្នាំ​​២០១៣​ នៅ​មីយ៉ាន់ម៉ា​​ ក្រោយ​​​លោក​ ហុក សុចិត្រា​ លាលែង​ចេញ​ពី​តំណែង​ឆ្នាំ​២០១២។ ​វគ្គ​ជម្រុះ​ខាង​លើ​​ កម្ពុជា​ឈ្នះ ទីម័រខាងកើត​ ៣-២​ ឈ្នះ​ ​ប្រ៊ុយណេ​ ១-០​ ​ចាញ់​ ​ឡាវ​ ​២-៣​ និង​ ចាញ់​ ​មីយ៉ាន់ម៉ា​​ ​០-១៕

 

 

អត្ថបទ​ទាក់​ទង​ជម្រើស​ជាតិ សូម​​ចុច​ត្រង់​នេះ....

 

 

ចូល បោះ​ឆ្នោត​​​គាំទ្រ​ Lee សូម​ចុច​ត្រង់​នេះ ...

 

 

អត្ថបទ​​ពាក់ព័ន្ធ​ក្រុម​ជម្រើស​ជាតិ​ សូម​ចុច​ត្រង់​នេះ...

  លទ្ធផល​ Lee ចូល​ដឹក​នាំ​ជម្រើស​ជាតិ​លើក​ទី២ ​សូម​ចុច​ត្រង់​នេះ...

 

​អត្ថបទ៖​ ស្រណោះ

អត្ថបទពេញនិយម