Marcelo៖ ក្រុម​ដូច​ Real Madrid គួរ​តែ​​ឈរ​​​កំពូល​តារាង​រហូត

  • 2016-04-04 18:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcelo ​ខ្សែ​ការពារ​ឆ្វេង​​​​ពូកែ​ខាង​​ញាក់​របស់​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា ក្រុម​​ស្ដេច​ស​របស់​ខ្លួន ​​​គួរ​​តែ​នៅ​លើ​កំពូល​តារាង​ La Liga រហូត​ទើប​ស័ក្ដិសម និង​បន្ថែម​ថា Real ​នៅ​អាច​លើក​ពាន​​លីគ​កំពូល​អេស្ប៉ាញ​រដូវ​កាល​នេះ។

 

 

ក្រោយ​​ពេល​ Real វាយ​បក​ឈ្នះ​ Barcelona ២-១ កាល​យប់​ថ្ងៃ​សៅរ៍ កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ បាន​និយាយ​ថា៖ "វា​ពិត​ជា​មាន​ន័យ​​ណាស់ ដែល​អាច​យក​ឈ្នះ​លើ​​ក្រុម​​មួយ ​ក្នុង​ចំណោម​ក្រុម​ល្អ​បំផុត​លើ​លោក​ដូច​ជា Barcelona។ យើង​អាច​ឈ្នះ​ពួកគេ ដោយសារ​យើង​លេង​ល្អ បន្ទាប់​ពី​ការ​ឈឺចាប់ (ចាញ់​ ៤-០ កាល​ជើង​ទី​១) និង​ព្រោះ​តែ​​យើង​​មាន​ការ​​អត់ធ្មត់ និង​ចេះ​​តស៊ូ”។

 

 

“ក្រុម​ដូច​ជា​ពួក​យើង គួរ​តែ​ស្ថិត​នៅ​លើ​កំពូល​តារាង​រហូត​ ​ហើយ​យើង​បាន​ធ្វើ​អ្វីៗ​​ទាំង​អស់ ​ដើម្បី​ស្នាម​ញញឹម​​អ្នកគាំទ្រ​របស់​យើង។ ​ប្រាកដ​ណាស់ យើង​នៅ​អាច​លើក​ពាន​រដូវ​កាល​នេះ។ ដរាបណា គ្រប់​យ៉ាង​នៅ​អាច​ទៅ​រួច​ ​យើង​នឹង​​ប្រយុទ្ធ​ដល់​ទី​បំផុត”។ Marcelo បន្ថែម៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម ​Marcelo ដែរ​​ ឬ​អត់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ marca