រង្វាន់​ធំ Laptop មួយ​គ្រឿង​​​ផ្តល់​ជូន​អ្នក​មាន​សំណាង​នៅ CCC សៀមរាប

  • 2014-10-25 20:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើង​ខ្លាំង CCC សៀមរាប ប្រិយមិត្ត​ដែល​ចូលរួម​ផ្ទាល់​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ Laptop HP ស៊េរី​ថ្មី​​​​មួយ​គ្រឿង ពី​ការ​​ចាប់ឆ្នោត​​ផ្សង​សំណាង​ក្នុង​កម្មវិធី។

 

 

ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​នេះ ងាយ​បំផុត​ប្រិយមិត្ត​គ្រាន់​តែ​ផ្ញើ​សារ​ដោយ​វាយ​ពាក្យ “CCC 2014″ រួច​បញ្ជូន​ទៅ​កាន់​លេខ ៧២២២។ បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​លេខ ៧២២២ រួច​ហើយ លេខ​ទូរសព្ទ​របស់​ប្រិយមិត្ត​នឹង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រព័ន្ធ ដើម្បី​ផ្សង​យក​រង្វាន់​ធំ​នេះ។ ក្រៅ​ពី​រង្វាន់ Laptop តម្លៃ​រាប់​រយ​ដុល្លារ​នេះ ក៏​មាន​រង្វាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដទៃ​ទៀត​ដូចជា៖ នាឡិកា​ដៃ​ម៉ាក Guess ៥ រង្វាន់, Bluetooth Speaker ចំនួន ៤ រង្វាន់, Flash ទំហំ 32GB ចំនួន ៣ រង្វាន់, Power Bank ចំនួន ៥ រង្វាន់។

 

បញ្ជាក់ រង្វាន់​ទាំង​នេះ​បាន​សម្រាប់​តែ​ទស្សនិកជន​ដែល​មក​ចូលរួម​ទស្សនា​ផ្ទាល់ និង​បង្ហាញ​វត្តមាន​ក្នុង​ពេល​ចាប់​ឆ្នោត។ បើសិនជា​ប្រិយមិត្ត​មិន​មាន​វត្តមាន​ក្នុង​ពេល​ប្រកាស​ទេ រង្វាន់​នឹង​ត្រូវ​ចាត់​ទុក​ជា​អសារបង់។

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart។ Super 40 គឺជា Promotion ពិសេស​ថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០​នាទី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់៕

អត្ថបទពេញនិយម