​Facebook​ ត្រៀម​ចេញ​មុខ​ងារ​ថ្មី​ ទោះពិការ​ភ្នែក​ក៏​អាច​ប្រើ​​បាន​

  • 2016-04-05 21:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រីក​នូវ​ដែន​វិសាលភាព​របស់​ខ្លួន ក្រុមហ៊ុន​​ ​Facebook​ ​បាន​បង្កើត​មុខ​ងារ​ថ្មី​ដ៏​ពិសេស​ម្យ៉ាង​ដែល​ហៅថា automatic alternative text ឬ​ការអានដោយស្វ័យប្រវត្តិ ដែល​មុខងារ​នេះ​អាចអនុញ្ញាត​ឲ្យ​អ្នក​ពិការ​ភ្នែក​​អាច​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម​យក្ស​​មួយ​នេះបាន។

 

 

​មុខ​ងារ​ថ្មី​នេះ​នឹង​អាន​រាល់​រូបភាព​ដែល​មាន​លើ​ Wall នៃ​គណនី​នី​មួយ​ៗ។​ ​ឧទាហរណ៍​ ​ប្រសិន​បើ​ជា​រូបភាព​នៃ​ម្ហូប​​ ​សត្វ​ ឬ​អាកាសធាតុ​ ​នោះ​វា​នឹង​ប្រាប់​តាម​មុខ​ម្ហូប​ ប្រភេទ​សត្វ​ និង​ប្រភេទ​នៃ​អាកាសធាតុ​នោះផង​ដែរ​។​ រូច​ហើយ​មុខ​ងា​ថ្មី​នេះ​ក៏​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​សរសេរ​អក្ស​ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ទាំង​ឡាយ​ទៅ​កាន់​ ​Facebook​ ​តែប៉ុណ្ណោះ​។​

 

 

ដោយ​យោង​តាម​ក្រុម​អ្នក​បច្ចេកទេស​ដែល​បង្កើត​មុខ​ងារ​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មុខ​ងារ​ថ្មី​នេះ​អាច​ដំណើរ​ការ​លើ​ ​Facebook​ ​តែ​មួយ​នោះ​ទេ​ ​តែ​គឺ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​មុខ​ងារ​នេះ​អាច​បញ្ជា​លើ​ការ​ប្រើ​ទូរសព្ទ​ទាំង​មូល​តែ​ម្ដង​។​ ​យ៉ាង​ណាក្ដី ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​មុខ​ងារ​ថ្មី​នេះ នឹង​អាច​ប្រើប្រាស់​បាន​ទូទៅ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​​ ​តែ​គេ​ជឿ​ថា​វា​អាច​នឹង​ដំណើរ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​៕​

 

អាន​បន្ត​ ៖  លោក​អូប៉ាម៉ា​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​​ទូរសព្ទ​ BlackBerry

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ verge

អត្ថបទពេញនិយម