អតីត​ប្រធានាធិបតី​​មីយ៉ាន់ម៉ា​ ថេន សេន ​សម្រេច​​បួស​​ជា​សង្ឃ

  • 2016-04-05 21:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ប្រធានាធិបតី​​​​ផ្ដាច់​ការ​របស់​​ប្រទេស​មីយ៉ាន់ម៉ា​​​លោក​ ថេន សេន​ ​​បាន​សម្រេច​​​ចិត្ត​បួស​ជា​សង្ឃ ​​​ក្រោយ​​ផ្ទេរ​​អំណាច​​ប្រធានាធិបតី​​ថ្មី​​​ឲ្យ​គណបក្ស​​​​របស់​លោក​ស្រី​​អ៊ុង សាន​ស៊ូជី​ ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា​​​កន្លង​ទៅ។

 

 

​​ក្រោយ​​កាន់​​​អំណាច​​​​​​​​តាម​បែប​យោធា​​អស់​ជា​ច្រើន​ទសវត្ស​​ និង​​​​ព្រម​​ផ្ទេរ​អំណាច​​​​ដោយ​​សន្តិវិធី​ទៅ​ឲ្យ​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ​​​​​​​​(NLD)​ឈ្នះ​​ឆ្នោត ដែល​មាន​​ប្រធានាធិបតី ធីន ច (Htin Kyaw)  ​ដឹក​នាំ​រដ្ឋាភិបាល​​កាល​ពី​ដើម​ខែ​មេសា​នេះ​មក។​​​​​​​​​

 

​​​ក្នុង​ទំព័រ​​ប្រវត្តិសាស្ត្រ​​ថ្មី ​​​​​​លោក​​​ ថេន​ សេន​ ​​​​​​បាន​​​​សាង​ផ្នួស​ជា​សង្ឃ​​​​​​​បែប​ព្រះពុទ្ធសាសនា​ កាល​​ពី​ថ្ងៃ​ទី​ ​​​១​ មេសា​​កន្លង​ទៅ​ ដើម្បី​ជា​ការ​​គោរព​​​​​​​​ដល់​ប្រទេស​​កាន់​​សាសនា​ព្រះពុទ្ធ​​ភាគច្រើន​​មួយ​នេះ។

 

លោក​​​​នឹង​​ចំណាយ​​ពេល​​វេលា​​ ៥ថ្ងៃ​​​ ស្លៀក​​ស្បង់​ចីពរ​ នៅ​​វត្ត​ Dhamma Dipati ​ជិត​ទីក្រុង​ Pyin Oo Lwin។ ​នេះ​បើ​តាម​​​​​ការ​អះអាង​​លើ​​ទំព័រ​ហ្វេសប៊ុក ក្រសួង​ព័ត៌មាន​​​​​មីយ៉ាន់ម៉ា​ ​ចេញ​ផ្សាយ​​ថ្ងៃ​នេះ​​ ​ក្រោយ​រូប​​ថត​ជា​ច្រើន​សន្លឹក​​​​​ត្រូវ​គេ​ចែក​ចាយ។ ​ព្រះនាម​​ថ្មី​​របស់​​​​សង្ឃ​​ ថេន សេន​ គឺ​ យូ ថាឌី ដាម៉ា (U Thandi Dhamma)៕

 

ថេន​ សេន​ កាល​មិន​​ទាន់បួស

 

ចុចអាន៖ មីយ៉ាន់ម៉ា​​​ជ្រើស​រើស​​​បាន​ប្រធានាធិបតី​ស៊ីវិល​ដំបូង ​ក្នុង​រយៈ​ពេល​៥​ទសវត្ស​ចុង​ក្រោយ

ចុចអាន៖ ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី

ចុចអាន៖ មីយ៉ាន់ម៉ា​​​​ជាប់​ជា​ប្រទេស​សប្បុរស​​​​ជាង​គេ​ក្នុង​​លោក អាមេរិក​ជាប់​លេខ​២​

 

ប្រែ​សម្រួល៖ ​ឡេង ភារុណ ប្រភព៖ Yangon.Coconuts, DVB

អត្ថបទពេញនិយម