យន្តហោះ​​បុក​គ្នា​​​​​​នៅ​​​ឥណ្ឌូណេស៊ី​​​ម្សិល​មិញ ​ឆេះ​អស់​ស្លាប​និង​កន្ទុយ

  • 2016-04-05 21:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​អ្នក​ដំណើរ​​​​​ឥណ្ឌូណេស៊ី​​​មួយ​​​គ្រឿង​​​បាន​​ប៉ះ​ទង្គិច​​​គ្នា​ជា​មួយ​​យន្តហោះ​មួយ​គ្រឿង​ទៀត​​​​​​​​​ពេល​​​កំពុង​ចេញ​ដំណើរ​ពី​​ព្រលាន​​​យន្តហោះ​ Halim Perdanakusuma ​​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​ហ្សាកាតា​​ ​បង្ក​ឲ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​ខ្លាំង កាល​ពី​​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​។

 

​​​​​​​​​​​​​​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​​រុស្ស៊ី​ RT បាន​​ឲ្យ​ដឹង​ថា អំឡុង​ពេល​​កើត​ហេតុ​ខាង​លើ​ អ្នក​ដំណើរ​​​​សរុប​៤៩​នាក់​និង​​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​​៧​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​សុវត្ថិភាព​​ និង​ពុំ​មាន​សេចក្ដី​រាយ​ការណ៍​បង្ហាញ​​ថា​មាន​អ្នក​រង​របួស​នោះ​ទេ។

 

ប្រភព​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា យន្តហោះ​​​​ដឹក​អ្នក​ដំណើរ​​ខាង​លើ គឺ​​​ជា​របស់​ជើង​ហោះ​ហើរ Batik Air និង​ Lion Air Group  កំពុង​​រៀប​ហោះ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ហ្សាកាតា​​ទៅ​កាន់​ទី​ក្រុង​ Ujung Pandang នៃ​​កោះ​ Sulawesi តែ​បាន​បុក​ជា​មួយ​យន្តហោះ​​​​​ TransNusa ​​​​​ដែល​ត្រាក់ទ័រ​មួយ​គ្រឿង​កំពុង​អូស។

 

យន្តហោះ​ទាំង​ពីរ​​​បាន​រង​ការ​ខូច​ខាត​មួយ​ចំនួន​ ដោយ​យន្តហោះ TransNusa​​​​រង​ការ​ខូច​ខាត​តួប៊ីន​ ដាច់​កន្ទុយ​​​​ផ្នែក​ខាង​លើ​ ចំណែក​យន្តហោះ​​ដឹក​អ្នក​ដំណើរ​ជើង​ហោះ​ហើរ Batik Air ឆេះ​ខូច​ខាត​ស្លាប​ខាង​ឆ្វេង៕

ចុចអាន៖  អ្នក​បើក​យន្តហោះ​​រូប​សង្ហា​ត្រូវ​គេ​ព្យួរ​ការងារ ក្រោយ Live លើ​​អ៊ីនធឺណិត​ពេល​កំពុង​ធ្វើ​ដំណើរ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ rt, BBC​​​​​​​​​​​​

អត្ថបទពេញនិយម