Marcelo ​​ឆ្លើយ​តប​ទៅ​​ Pique ដែល​​​ថា​ AT Madrid ខ្លាំង​ជាង​ Real

  • 2016-04-06 16:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcelo ​ខ្សែ​ការពារ​ក្រុម​ Real Madrid បាន​​និយាយ​ឆ្លើយ​តប​ទៅ​កាន់​ Gerard Pique ខ្សែការពារ Barcelona នៅ​ក្នុង​កិច្ច​សម្ភាសន៍​មុន​ការ​ប្រកួត​​ UEFA Champions League យប់​នេះ។

 

 

ក្រោយ​ Real បំបាក់​ Barca នៅ​ El Clasico ២-១ និង​បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​ក្រុម​អ្នក​មាន​បុណ្យ​​៣៩​ប្រកួត​រួច​មក Pique ​បាន​និយាយ​កាល​​ថ្ងៃ​ច័ន្ទ​ថា Atletico គឺជា​ក្រុម​​ខ្លាំង​លំដាប់​ទី​២​នៅ​អេស្ប៉ាញ (បន្ទាប់​ពី Barca) ​ហើយ​រូប​គេ​ចង់​ប៉ះ​ Real នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ព្រោះ​ប៉ះ​ក្រុម​ស្ដេច​ស ពួកគេ​មាន​ទំនុក​ចិត្ត​ជាង។

 

យ៉ាងណា​ចំពោះ​សម្ដី​ Pique ខាង​លើ​នេះ​ Marcelo ​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី ក្នុង​សន្និសីទកាសែត​មុន​ប៉ះ​ Wolfsburg ​នៅ​អាល្លឺម៉ង់​យប់​នេះ​ថា៖ "គាត់ (Pique) មាន​គំនិត​របស់​គាត់ ​ហើយ​អ្នក​ត្រូវ​តែ​​គោរព​ដល់​មតិ​របស់គាត់”។

 

បន្ទាប់​ពី​ Real វាយ​បក​ឈ្នះ​ Barca ២-១ ហើយ​កីឡាករ​​ក្រុម​ Real បាន​បង្ហោះ​រូបភាព​អបអរ​យ៉ាង​សប្បាយ​រីករាយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​ រិះគន់​ថា​ក្រុម​ស្ដេច​ស អបអរ​ដូច​​​បាន​ឈ្នះ​ពាន។

 

 

ចំពោះ​ចំណុច​នេះ​ Marcelo ​បន្ថែម​​ថា៖ "ខ្ញុំ​នឹង​អបអរ​​រាល់​ជ័យ​ជម្នះ​ទាំង​អស់ ដូច​ជា​ការ​ឈ្នះ​ពាន​ដូច្នោះ​ដែរ ព្រោះ​​ទម្រាំ​លេង​ឈ្នះ​​គឺ វា​ពិបាក​ណាស់។ ដូច្នេះ​ខ្ញុំ​អបអរ​គ្រប់​​ការ​ប្រកួត ដែល​ទទួល​​បាន​ជ័យ​ជម្នះ”៕

 

-ចុចអាន៖ Pique៖ ​ខ្ញុំ​ចង់​ប៉ះ​ Real ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ marca