តារា​ថៃ​២​នាក់​របួស​ធ្ងន់​ បន្ទាប់ពី​ថត​ខុស​បច្ចេកទេស​លើ​ខ្នង​ក្របី

  • 2016-04-07 15:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ស្នេហា​ក្លាយ​ជា​ឈុត​តក់ស្លុត​សម្រាប់​តារា​ថៃ​២​ដួង​ ហើយ​ក៏​ជា​ឈុត​ដ៏​គួរ​ឲ្យ​អស់​សំណើច​​​ពេល​ធ្លាយ​វីដេអូ​លើ​អ៊ីនធឺណិត​ដែរ ពេល​ដែល​ពួក​គេ​ធ្លាក់​ពី​លើ​ខ្នង​ក្របី​កាល​ពី​ម្សិលម្ង៉ៃ អំឡុង​ពេល​រឿង​ភាគ​១។

 

 

តារា​សម្ដែង​ស្រី Suteewan “Baitoey RSiam” Taveesin និង​តារា​​ប្រុស Martin Midal បាន​ចាប់​ដៃ​គ្នា​ថត​រឿង​ “Mae Nak” សម្រាប់​ទូរទស្សន៍​លេខ​៨​​​ដែល​ថត​នៅ​ខេត្ត Suphan Buri។ ឈុត​មួយ​អ្នក​ទាំង​ពីរ​ត្រូវ​សាសង​គ្នា​លើ​ខ្នង​ក្របីលើវាលស្រែ តែ​មិន​ទាន់​ថត​ចប់​ផង​ ស្រាប់​តែ​ក្របី​មួយ​ក្បាល​នោះ​បែរ​ក្បាល​រត់ទៅ​ក្រោយ​យ៉ាង​លឿនធ្វើ​ឲ្យ Baitoey និង Martin ធ្លាក់​ចូល​វាល​ស្រែ​របួស​ធ្ងន់​ទាំង​២។

 

ភ្លាម​ៗ​នោះ​ តារា​ស្រី​វ័យ​២៩​ឆ្នាំ​ត្រូវ​បាន​គេ​បញ្ជូន​​​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ពិនិត្យ​បណ្ដោះអាសន្ន​ មុន​ពេល​បញ្ជូន​បន្ត​ទៅ​​មន្ទីរពេទ្យ​ Vejthani International Hospital ក្រុង​បាងកក។ ចំណែក​តារា​ប្រុស​Martinវ័យ​​២៤​ឆ្នាំ​​​​ត្រូវ​បាន​ក្របី​វាត់​របួស​ចង្កា។ តាម​​គេហទំព័រ khaosodenglish បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​ជឿជាក់​ថា​ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ដោយ​សារ ពួក​គេ​មិន​បាន​សែនព្រេន​អ្នក​ថែរក្សា​នៅ​ទី​​នោះ​មុន​ពេល​ថត៕

 

 

 

ចុចអាន៖តារា​ថៃ​កាត់​បារាំង Chin ស្រក់​ទឹក​ភ្នែក​ពេល​ចូល​បម្រើ​កងទ័ព ខណៈ Mikeរួចខ្លួន​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ khaosodenglish