Marcelo ​ធ្វើ​ពុត​យប់​មិញ ល្បី​​កក្រើក​​បណ្ដាញ​សង្គម

  • 2016-04-07 16:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcelo ​​ខ្សែ​ការពារ​ឆ្វេង​ក្រុម​ Real Madrid ​​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​រិះគន់ និង​ចំអក​ឲ្យ​កប់ៗ បន្ទាប់​ពី​​បន្លំ​ធ្វើ​ពុត​មិន​ទំនង ក្នុង​ប្រកួត​ដែល​ក្រុម​ស្ដេច​ស​ចាញ់ ​​Wolfsburg ​​២-០ នៅ​អាល្លឺម៉ង់​យប់​មិញ។

 

 

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ប្រើ​ក្បាល​ខ្លួន​ឯង​ទៅ​ជល់​នឹង​​ពោះ​​​កីឡាករ​ Maximilian Arnold ​របស់​ក្រុម​ Wolfsburg ​​ហើយ​ក៏​ធ្វើ​ពុត​​ជា​ឈឺចាប់​ដួល។ ភ្លាមៗ​នោះ​អាជ្ញាកណ្ដាល​​ក៏​ពិន័យ​កាត​លឿង​​ទៅ​ឲ្យ​ខ្សែ​បម្រើ​ Arnold ដែល​ជា​អ្នក​ស៊ុត​គ្រាប់​ទី​២​ឲ្យ​ម្ចាស់​ផ្ទះ​ទៅ​វិញ​ ធ្វើ​ឲ្យ​​អ្នក​ទស្សនា និង​អ្នក​លេង​បណ្ដាញ​សង្គម​ Twitter​ ​ហួស​ចិត្ត៕

 

សូម​ទស្សនា​ខាង​ក្រោម៖

 

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101greatgoals

អត្ថបទពេញនិយម
អត្ថបទថ្មី