សុវត្តិឌី ធារីកា រៀបរាប់​ប្រវត្តិ​តស៊ូ​​ក្នុង​សិល្បៈ និង​ថា​​ធ្លាប់​បោះបង់​សិទ្ធិ​ប្រឡង The voice ទៀត

  • 2016-04-07 17:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ សុវត្តិឌី ធារីកា តារា​ចម្រៀង​ស្រី​លេចធ្លោ​ក្នុង​កម្មវិធី Cambodian Idol បាន​សរសេរ​ពី​ប្រវត្តិ​លើ​បណ្ដាញ​សង្គម Facebook ពី​ការ​តស៊ូ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នានា​កន្លង​មក​។

 

តារា​ស្រី​ជាប់​រហស្សនាម "នាង​តូច” បាន​រៀបរាប់​ក្នុង​ន័យ​ថា ​ទម្រាំ​តែ​បាន​ជោគជ័យ​គេ​ស្គាល់​ដូច​បច្ចុប្បន្ន​នាង​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត ៩ លើក​ក្នុង​រយៈពេល ៧ ឆ្នាំ​ចុងក្រោយ​នេះ​ ពោល​គឺ​ចាប់តាំង​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៥ និង​ធ្លាប់​បោះបង់​ការ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​មួយ​ដែរ​គឺ The voice Cambodia season 1។

 

 

កញ្ញា​បាន​រៀបរាប់​ដូច​ខាង​ក្រោម​ថា "ប៉ុន្មាន​ថ្ងៃ​មុន​នាង​ខ្ញុំ​បាន​ប្រាប់​ទៅ​បង​ប្អូន​ថា ខ្ញុំ​នឹង​រៀបរាប់​ពី​ការ​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​ប្រាប់​ទៅ​ដល់​បងប្អូន​ទាំងអស់​គ្នា​អោយ​បាន​ដឹង​ពីព្រោះ​ថា ពេល​ខ្លះ​ក៏​ជា​ការ​តាំងចិត្ត​ដែល​ស្រលាញ់​លើ​វិស័យ​នេះ​ផង​ដែរ។ កម្មវិធី​ដែល​នាង​ខ្ញុំ​បាន​ប្រលង​កន្លង​មក​មាន​ជា​ច្រើន..."

 

កម្មវិធី​ដែល ធារីកា ធ្លាប់​ចូល​ប្រឡង​មាន៖

_នៅ​ឆ្នាំ ២០០៩ ក្នុង​កម្មវិធី The star verities (ដឹស្តារវឺរាយធីស) TV 3 ជាប់លេខ១ _នៅ​ឆ្នាំ២០១០ ក្នុង​កម្មវិធី Kodomo ជំនាន់​ទី ២ ជាប់​នៅ​ជយលាភី ១ ឯក _បន្ទាប់មក​បាន​ដាក់​ប្រលង​ក្នុង​កម្មវិធី ពេជ្រ​កំពុងច្នៃ _នៅ​ឆ្នាំ ២០១៤ ក្នុង​កម្មវិធី ផ្កាយ​រះ​ក្នុង​សួន _នៅ​ក្នុង​ឆ្នាំ ២០១៥ ក្នុង​កម្មវិធី Carabao concert ប៉ុស្តិ៍​បាយ័ន​ធ្លាក់​ម្ដង​ ​ដោយ​ហេតុ​ថា​មិន​គ្រប់​អាយុ​។ តែ​ដាក់​ម្ដង​ទៀត​ជាប់​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​លេខ៥ _​នៅ​ឆ្នាំ ២០១៥ នាង​បាន​ប្រាប់​ថា បាន​​ដើរ​ដាក់​ពាក្យ​ប្រលង​ឡើង​វិល​មុខ ហើយ​​ក៏​បាន​ប្រលង​ក្នុង​កម្មវីធី សំនៀង​ចែងចាំង (២០០០០ នាក់​ជាប់​បាន​ជុំ​ទី ២៤) និង The voice Cambodia season 1។ ធារីកា ថ្លែង​ថា "ជាប់​ដល់​វគ្គ​ចុច​កៅអី តែ​ចង្រៃ​អី​ដាក់ពាក្យ​ទៅ គេ callមក​ជាប់​បាន​ទាំង២ កម្មវិធី​រួច​ហើយ​បោះបង់​កម្មវិធី​មួយ​ចោល​នោះ​គឺ the voice Cambodia"

កម្មវិធី​ចុង​ក្រោយ​គេ គឺក្រោយ​គេ គឺ​កម្មវិធី Cambodian Idol ដែល​ជា​លទ្ធផល នាង​បាន​ជាប់​ដល់ Top 4 ។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី នាងប្រាប់​ថា សម្រាប់​នាង គឺ​​​ជោគជ័យហើយ។

 

ជា​ចុងក្រោយ​នាង​បាន​បញ្ជាក់​ថា​ ជោគជ័យ​ទាំងនេះ​ជា​ការ​ជ្រោមជ្រែង​ពី​គ្រួសារ មិត្តភ័ក្ដិ និង​សាច់ញាតិ​ជាច្រើន​ទៀត។ ជាពិសេស​អរគុណ ​អ៊ុ ប៉ា​ម៉ាក់​ យាយតា ពូ​មីង បង​ប្អូន​ដែល​តែងតែ​លើក​ទឹកចិត្ត​នាង ហើយ​ខ្លាំង​បំផុត​នោះ​គឺ​​អ្នក​គាំទ្រ​នាង​តែ​ម្ដង៕

 

រូប សុវត្តិឌី ធារីកា នៅខាង​ក្រោយ​លើក​ម្រាម​ដៃ​ពីរ

 

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖Facebook ធារិកា

អត្ថបទថ្មី