ទំនេរ​ពេក លួច​ដុត​ព្រៃ រួច​ថត Selfie ទីបំផុត​ជាប់​គុក​២០​ឆ្នាំ ពិន័យ​ប្រាក់​៦០​លាន​ដុល្លារ

  • 2016-04-09 18:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​ថត​វីដេអូ​ខ្លួន​ឯង​ជុំជិត​ទៅ​ដោយ​អណ្តាត​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​បំផុត​នៅ​ California កាល​ពី​ឆ្នាំ​២០១៤ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ ២០ ឆ្នាំ និង​ពិន័យ​ប្រាក់ ៦០ លាន​ដុល្លារ បន្ទាប់​ពី​សារភាព​កំហុស​នៅ​មុខ​តុលាការ កាល​ពី​ថ្ងៃ​សុក្រ​នេះ។

 

Huntsman បាន​ភៀស​ខ្លួន​ចេញ​ពី​ហេតុការណ៍ ហើយ​បាន​ជួប​អ្នក​ជួយ​យក​អាសា​ម្នាក់​ជួយ​ដឹក។ Huntsman ក៏​បាន​បង្ហាញ​វីដេអូ​​ថត Selfie ដុត​ឆេះ​ព្រៃ។ អ្នក​បើកបរ​ម្នាក់​នោះ ក៏​ថត​វីដេអូ​នោះ ហើយ​ប្រគល់​ឲ្យ​ប៉ូលិស។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក Huntsman ក៏​ត្រូវ​ចាប់​ខ្លួន។

 

អ្នក​ពន្លត់​អគ្គិសភ័យ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះព្រៃ

 

ភ្លើង​ឆេះ​ព្រៃ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ព្រៃ​ជាតិ Eldorado ដែល​បន្ត​ឆេះ​រយៈ​ពេល​២៧​ថ្ងៃ​នោះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​បំផុត​មួយ និង​ត្រូវ​គេ​ហៅ​ថា King Fire។ ព្រៃ​ឈើ​លើ​ផ្ទៃ​ដី ១០០.០០០ អារ​ (ជាង​៤​ម៉ឺន​ហិកតា) ត្រូវ​ឆេះ​ខ្ទេច ខណៈ​ដែល​ផ្ទះ​សម្បែង ១២ ខ្នង និង​សំណង់​អគារ​១០០​ផ្សេង​ទៀត ត្រូវ​ខូច​ខាត។ មនុស្ស​រាប់​ពាន់​នាក់​នៅ California ភាគ​ខាង​ជើង បាន​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់។

 

Wayne Allen Huntsman ត្រូវ​ចាប់​ខ្លួន​ថ្ងៃ​ទី​១៨-កញ្ញា-២០១៤

 

ដោយ៖ សុផាត ប្រភព៖ Businessinsider