សង្ក្រាន្ត​ភូមិ​យើង ​ចាប់​ផ្ដើម​ស្អែក​នេះ​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស​ បាត់ដំបង

  • 2016-04-09 23:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី​១០ ខែ​មេសា ស្អែក​នេះ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្ត​បាត់ដំបង នឹង​មានកម្មវិធី "សង្ក្រាន្ត​ភូមិ​យើង" ចាប់​ពី​ម៉ោង៨ ព្រឹក ដល់​ម៉ោង​៥​ ល្ងាច ដែល​បើក​ឲ្យ​សិស្ស​គ្រប់​ជំនាន់​នៃ​វិទ្យាល័យ​ព្រះមុនីវង្ស សិស្ស​សាលា​ដទៃ និង​សាធារណៈ ចូល​រួម​សប្បាយ​ទាំង​អស់​គ្នា។

 

 

អ្នក​គ្រូ ជួប មាលតី នាយិកា​រង​វិទ្យាល័យ​ព្រះ​មុនីវង្ស បាន​ប្រាប់ Sabay ថា សាលា​រៀបចំ​កម្មវិធី សង្ក្រាន្ត​ភូមិ​យើង នេះ​ឡើង ដើម្បី​ជួបជុំ​សិស្ស​គ្រប់​ជំនាន់ ទាំង​ចាស់ ទាំង​ថ្មី រីករាយ​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ និង​ដើម្បី​រៃអង្គាស​មូលនិធិ​សង់​បណ្ណាល័យ​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ស្រុក​បវេល ខេត្ត​បាត់​ដំបង។

 

សង្ក្រាន្ត​ភូមិ​យើង​ លើកដំបូង​នេះ នឹងមាន​កម្មវិធី​​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន រាំ​វង់ តន្ត្រី​សប្បុរសធម៌ ស្ដង់​លក់​អាហារ វត្ថុ​អនុស្សាវរីយ៍ ក្នុង​នោះ​ក៏​មាន​​លក់​អាហារ​ដោយ​ប្រើ​ស្លឹក​ឈូក​ធម្មជាតិ​សម្រាប់​ខ្ចប់​ផង​ដែរ ចៀសវាង​ប្រើ​ផ្លាស្ទិក​មក​វេច​ខ្ចប់​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។

 

សិស្ស​គ្រប់​ជំនាន់​ទាំង​ចាស់​ថ្មី និង​សិស្ស​សាលា​ដទៃៗ​នៅ​បាត់ដំបង កុំ​ភ្លេច​ចូលរួម​ណា៎! ជុំ​គ្នា​ជួប​មិត្ត​ចាស់​ថ្មី ហើយ​សប្បាយ​ទៀត!

 

 

 

 

 

 

 

អត្ថបទ៖ សុផាត