Facebook​ ​ជំនាន់​ថ្មី​អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​

  • 2016-04-11 20:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​យក​​ពណ៌​ខៀវ​ជា​ពណ៌​តំណាង​ ​តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​វីដេអូ​មួយ​របស់​លោក​ ​Mark Zuckerberg​ ​បាន​ឲ្យ​ឃើញ​ថា​កម្មវិធី​ ​Facebook​ ​ដែលលោក​​ប្រើ​នោះ​ បែរ​ជា​​មាន​ពណ៌​លឿង​ទៅ​វិញ​។​

 

  ​លោក Zuckerberg​ ​បាន​ឲ្យ​ដឹង​ថា​កម្មវិធី​ ​Facebook​ ​ដែល​មាន​ពណ៌​លឿង​នោះ​គឺ​មិន​មែន​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​ប្រើ​នោះ​ទេ​ ​គឺ​សម្រាប់​តែ​បុគ្គលិក​បច្ចេកទេស​របស់​ Facebook​ ​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​បាន​។​ ​ជាពិសេស​វា​មាន​មុខងារ​លើស​ពី​កម្មវិធី​ ​Facebook​ ​ដែល​ដាក់​ឲ្យ​អ្នក​ប្រើប្រាស់​​ ​ដោយ​​មាន​នូវ​មុខ​ងារ​ពិសេស​ៗ​ជា​ច្រើន​។​ ​  
  លោក​ ​Mark Zuckerberg​ ​បាន​បន្ថែម​ថា​សម្រាប់​ ​Facebook​ ​ដែល​មាន​ពណ៌​លឿង​នេះ​គឺ​ជា​ជំនាន់​សម្រាប់​ធ្វើ​ការ​សាក​ល្បង​នូវ​មុខងារ​ថ្មីៗ​ ​មុន​នឹង​ដាក់​ឲ្យ​អ្នក​ប្រើ​ ​Facebook​ ​ទូទៅ​ប្រើប្រាស់​។​ ​ជា​មួយ​គ្នា​នេះ​ផង​ដែរ​មាន​មតិ​ជាច្រើន​បាន​រំពឹង​ថា​ ​បណ្ដាញ​សង្គម​ ​Facebook​ ​ជំនាន់​ក្រោយ​ប្រហែល​ជា​ប្រើ​ពណ៌​លឿង​ ​ជំនួស​ពណ៌​ខៀវ​វិញ​៕  
Live from Facebook HQ for the Live video launch!

Posted by Mark Zuckerberg on Wednesday, April 6, 2016

  អាន​បន្ត​ ​៖ eBay លក់​បញ្ចុះ​តម្លៃ​ Smart Watch LG Urbane ជំនាន់​ទី​១​ ​តែ​១៤៩ដុល្លារ ​   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ techinsider

អត្ថបទថ្មី