CCC សៀមរាប​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ

  • 2014-10-26 20:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត CCC សៀមរាប រក​ឃើញ ៤ ក្រុម​ចុងក្រោយ​ដើម្បី​​ធ្វើ​ដំណើរ​ទៅ​កាន់​វគ្គផ្តាច់ព្រ័ត្រ បន្ទាប់​ពី​បាន​តស៊ូ​គ្នា​យ៉ាង​តានតឹង​ក្រោម​សំឡេង​ហ៊ោ​កញ្រ្ជៀវ​យ៉ាង​កង​រំពង​ពី​ទស្សនិកជន​និង​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ។

 

 

ThePremieR បាន​កក់​កៅអី​មុន​គេ​ក្នុង​ការ​មាន​ឈ្មោះ​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​សេវាកម្សាន្ត Age of Naga បន្ទាប់​ពី​បាន​ផ្តួល​ក្រុម Dragon Five ដោយ​ពិន្ទុ 2-0 នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ The PremieR នឹង​ត្រូវ​ជួប LightReturN ដើម្បី​ដណ្តើម​តំណែង​ជា​ម្ចាស់​ជើងឯក​សេវាកម្សាន្ត Age of Naga ប្រចាំ​ខេត្ត​សៀមរាប ក្រោយ​ពេល​ក្រុម​នេះ​បាន​យក​ឈ្នះ Cyber Arena ដោយ​លទ្ធផល 2-0។

 

ចំណែក​សេវាកម្សាន្ត AK វិញ Klach Ey នឹង​ត្រូវ​ប៉ះ Iknow Club នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​នេះ​បាន​យក​ឈ្នះ​ដៃគូ​ប្រកួត​រៀងៗ​ខ្លួន​បាន​យ៉ាង​ជោគជ័យ។

 

ការប្រកួត​ផ្តាច់ព្រ័ត្រ
សេវាកម្សាន្ត Age Of Naga (AON)
14:02-12:45 The PremieR VS LightReturN
សេវាកម្សាន្ត AK
15:25-15:50 KlachEy VS IKnowClub
 

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព​ចល័ត SmartCall ទៅ​លេខ 987 រួច​ចុច​លេខ 1 ដើម្បី​ស្ដាប់​បទ​ចម្រៀង​អន្តរជាតិ​ល្បីៗUniversal Music។ ចុច *202# ដើម្បី​ទទួល​បាន ៤០ នាទី​សម្រាប់​តេ​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់ថ្ងៃ។ ចុច *999*10# ដើម្បី​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​លឿន​ដូច​ព្យុះ ជាមួយ​បច្ចេកវិទ្យា 4G LTE របស់ Smart