មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ភ្នំពេញ​ស្ងាត់​បណ្ដើរៗហើយ

  • 2016-04-12 16:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១២ ខែ មេសា នេះ ស្ថានភាព​នៅ​តាម​ដងផ្លូវ​​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ចាប់​ផ្ដើម​ស្ងាត់​បណ្ដើរ​ហើយ ដោយ​សារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឈប់​សម្រាក​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ដើម្បី​ចូលរួម​អបអរ​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

 

សោភ័ណ្ឌ ដែល​ជា​ កម្មការិនី​រោងចក្រ​​មួយ​កន្លែង​ នៅ​ចាក់​អង្រែ​ក្រោម បាន​ប្រាប់​ Sabay ថា ដោយ​សារ​តែ​ស្រុក​កំណើត​នៅ​ឆ្ងាយ​រហូត​ដល់​បន្ទាយ​មាន​ជ័យ ដូច្នេះ នាង​បាន​សម្រេច​ឈប់​សម្រាក​មុន​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​បងប្អូន ដើម្បី​អបអរ​ឆ្នាំ​ថ្មី។

 

ក្រលេក​មក​មើល​ស្ថានភាព​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ គេ​ក៏​សង្កេត​ឃើញ​មាន​ការ​បិទ​ទ្វារ​បណ្ដើរ​ៗ​ដែរ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គលិក​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឆ្ងាយៗ បាន​ចូល​រួម​ពិធី​បុណ្យ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្ដែ ស្ថានភាព​នៅ​តាម​​បេនឡាន​វិញ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ច្រើន ដោយ​ប្រជាពលរដ្ឋ​​មួយ​ចំនួន​បាន​សម្រុក​ចេញ​ពី​ក្រុង ដើម្បី​ទៅ​តាម​បណ្ដា​ខេត្ត​នៃ​ស្រុក​កំណើត​រៀងៗខ្លួន។

 

លំហូរ​នៃ​ប្រជាជន​ ដែល​បាន​ចេញ​ពី​ក្រុង​ តាំង​ពី​ម្សិលមិញ​ រហូត​មក​ដល់​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន​ គឺ​មិន​សូវ​មាន​ការ​កកស្ទះ​ចរាចរ​ខ្លាំង​នោះទេ។ កាន់តែ​លែង​ស្ទះ នៅ​ព្រឹក​ថ្ងៃទី ១២ នេះ គឺ​ផ្លូវ​មួយ​ចំនួន​ស្ងាត់​បណ្ដើរ​ៗ​ហើយ ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​គិត​ចាប់​ពី​ថ្ងៃ​ទី ១៣-១៦ ខែ​ មេសា៕

 

សូម​ទស្សនា ​រូបភាព​នៅ​ផ្លូវ​មុន្នីវង្ស នា​​ព្រឹក​នេះ តើ​ស្ថានភាព​ដូច​ម្ដេច​ដែរ?

 

 

 

 

ដោយ​៖ បុត្រ រូបភាព៖ ទូរសព្ទដៃ