គ្រាន់​តែ​​ស្នេហា​​មាន​ភាព​ផ្អែម​ល្ហែម​ អាច​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​បាន​ដែរ?

  • 2014-09-18 16:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ស្រាវជ្រាវ​​ថ្មី​មួយ​បាន​រក​ឃើញ​ថា ទំនាក់ទំនង​ផ្អែម​ល្ហែម ​ស្អិតល្មួត​​​រវាង​ដៃគូ​ស្នេហា អាច​​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​សុខភាព។

 

 

ចុច​អាន៖ អ្នក​ជំនាញ​បង្ហើប​​​​​​តិចនិក​​​​​​​ឡើង​គ្រែ​​​​​​ឲ្យ​​​ត្រូវ​ក្បួន​​នៅ​​​​រាត្រី​ទឹក​ឃ្មុំ

យោង​តាម​ក្រុម​អ្នក​សង្គមវិទ្យា​របស់​សាកលវិទ្យាល័យ Georgia បាន​ឲ្យ​ដឹង​ថា​ គូ​ស្វាមី​ភរិយា ឬ​គូ​សង្សារ​ មាន​សុខភាព​ល្អ​ជាង​​ក្រុម​មនុស្ស​ដែល​​មិន​ទាន់​រៀប​ការ​ ឬ​មិន​ទាន់​មាន​ស្នេហា។ ម្យ៉ាង​វិញ​ទៀត​ ការ​ស្រាវជ្រាវ​ខាងលើ​ក៏​បាន​រក​ឃើញ​ដែរ​ថា​​ដៃ​គូ​ស្នេហា​​​មាន​ពូជសាសន៍​ផ្សេង​គ្នា ​មិន​សូវ​មាន​ផល​ល្អ​ចំពោះ​សុខភាព​ដូច​អ្នក​មាន​ពូជសាសន៍​ដូច​គ្នា​នោះ​ទេ។

 

Ashley Barr ប្រធាន​ក្រុម​ស្រាវជ្រាវ​​ដែល​ទើប​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​បាន​​និយាយ​ថា៖ "អ្វី​ដែល​អស្ចារ្យ​សម្រាប់​ការស្រាវជ្រាវ​នេះ​​ គឺ​ការ​រក​ឃើញ​ថា​ទំនាក់ទំនង​ស្នេហា​ដែល​មាន​ភាព​ផ្អែមល្ហែម រ៉ូមែនទិច​​ ​អាច​មាន​ទំនាក់ទំនង​ចំពោះ​សុខភាព។ យើង​បាន​សួរ​សំណួរ​ជា​ច្រើន​ទៅ​កាន់​ដៃ​គូ​ស្នេហា​ ​ដើម្បី​ទទួល​បាន​លទ្ធផល​នេះ"។​

 

​ការ​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​កន្លង​មក ក៏​ធ្លាប់​រក​ឃើញ​ទំនាក់ទំនង​រវាង​ស្នេហា និង​សុខភាព​នោះ​ដែរ។ ការ​ស្រាវជ្រាវ​ទាំង​នោះ បាន​រក​ឃើញ​ថា គូ​ស្នេហ៍​ដែល​រីករាយ​ជាមួយ​គ្នា មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​តិច ព្រម​ទាំង​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​បាន​ថែម​ទៀត​ផង៕

 

ចុច​អាន៖​ ៤​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​លង់ លែង​ទៅ​ណា​រួច

 

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ natureworldnews