សហគ្រិន​សង្គម​ខ្មែរ​ម្នាក់​មាន​ឱកាស​ឡើង​បង្ហាញ​អាជីវកម្ម​សង្គម​នៅ​ឥណ្ឌា

  • 2016-04-19 16:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហាវ គង់ងី ស្ថាបនិក​នៃ​សហគ្រាស​សង្គម ឈ្មោះ​ថា​ ផ្ទះ​តាម​ក្ដី​ប្រាថ្នា (My Dream Home)​ បាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​សហគ្រាស​៤០០ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ពាន Sankalp ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​អាជីវកម្ម​សង្គម​របស់​ខ្លួន​ទៅ​គណៈកម្មការ នៅ​ទីក្រុង​មុំ​បៃ​ ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។

 

 

សហគ្រាស​សង្គម​ចំនួន​១០​ដែល​មាន​សក្ដានុពល​ធំ នឹង​ត្រូវ​បង្ហាញ​គំនិត​អាជីវកម្ម​ទៅ​កាន់​គណៈ​កម្មការ​ធំ ដើម្បី​ប្រកួត​ពាន Sankalp ឆ្នាំ​២០១៦ និង​មាន​ឱកាស​ទទួល​បាន​ទឹក​ប្រាក់ ៥ ម៉ឺន​ដុល្លារ។ សហគ្រាស​ជាង​៤០០ ដែល​បាន​ជាប់ ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ និង​ឧបត្ថម្ភ​ដោយ Intellecap និង​ជា​អ្នក​តំណាង​ឲ្យ​វិស័យ​ ដូចជា សុខាភិបាល អប់រំ ទឹក អនាម័យ កសិកម្ម ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ជំនាញ​ ការ​រស់​នៅ និង​ថាមពល​ស្អាត។

 

My Dream Home ជា​អាជីវកម្ម​សង្គម​កម្ពុជា​ដែល​ផ្ដល់​នូវ​លំនៅឋាន​សមរម្យ​តាម​រយៈ​ការ​ផលិត​ឥដ្ឋ​បរិស្ថាន​ដែល​មាន​ញី​ឈ្មោល ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប ដូច​ជា​កម្មករ​រោងចក្រ​ជាដើម​។ ដោយ​ទទួល​បាន​ការ​គាំទ្រ និង​បង្ហាត់​បង្ហាញ​ពី Impact Hub Phnom Penh អាជីវកម្ម​សង្គម​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ ចាប់ផ្ដើម​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង និង​ឈាន​ទៅ​រក​សហគមន៍​សហគ្រិន​ពិភពលោក​។

 

អាហារូបករណ៍ Hub មាន​រយៈពេល​៦​ខែ ដោយ​មាន​គោល​បំណង​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​សហគ្រិន​ ដែល​គេ​ជ្រើសរើស ដើម្បី​បង្ហាញ​គំនិត​ប្លែក​ពី​គេ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​អភិវឌ្ឍ​ការ​ចាប់ផ្ដើម​ អាជីវកម្ម​របស់​ខ្លួន ដោយ​មាន​បំណង​ឲ្យ​មាន​ផល​ជះ​ជា​វិជ្ជមាន​ដល់​សហគមន៍​។ Impact Hub ផ្ដល់​​អាហារូបករណ៍ ដើម្បី​ឲ្យ​សមាជិក​ទទួល​បាន​ការ​បង្ហាញ​ផ្ទាល់​ខ្លួន ការ​ភ្ជាប់​ទៅ​បណ្ដាញ​យ៉ាង​ទូលំ​ទូលាយ និង​ការ​ប្រើប្រាស់​ដោយ​សេរី​នូវ​ទីតាំង​រួម ខណៈ​ដែល​ពួកគេ​ទទួល​បាន​គំនិត​លើស​ពី​មូលដ្ឋាន​គ្រឹះ​។

 

"វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ ដោយ​មាន​សុភាពបុរស និង​សុភាពនារី​អស្ចារ្យ​ជាច្រើន​នៅ​ជុំវិញ​ខ្ញុំ នៅ Impact Hub ដែល​ជា​អ្នក​សហគ្រិន​សង្គម​ដ៏​មហិមា​។ អរគុណ​ចំពោះ​សមាជិក​ក្រុម ពិសេស​កម្មករ​ជា​ទី​ស្រលាញ់ សម្រាប់​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​គម្រោង​នេះ​កើត​ឡើង​។ ពួកគាត់​ជា​បេះដូង ខួរ​ក្បាល និង​ព្រលឹង​នៃ​អាជីវកម្ម​សង្គម​នេះ​។ មិន​ថា​មាន​អ្វី​កើតឡើង ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ជាតិ។

 

សមាជិក​របស់ Impact Hub Phnom Penh ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ពី​ដំណាក់កាល​ផ្សេងៗ គ្នា​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម ហើយ​វា​ពិតជា​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈាន​មក​ដល់​កន្លែង​នេះ​សព្វថ្ងៃ​។ សហគមន៍​នេះ​ពិត​ជា​អស្ចារ្យ​ណាស់។ សមាជិក​ម្នាក់ ឈ្មោះ Julie Gacon ដែល​ជា​អ្នក​រចនា​ក្រាហ្វិក (WHAIM Studio) បាន​ជួយ​ខ្ញុំ​បង្កើត​បទ​បង្ហាញ​ពី​អាជីវកម្ម​សង្គម ហើយ​ជា​អ្នក​បង្ហាត់​បង្ហាញ​ចង្អុល​ផ្លូវ គ្រប់​ជំហាន"។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ ហាវ គង់ងី។

 

សម្រាប់​ព័ត៌មាន​បន្ថែម៖

My Dream Home: ourdreamhomes.biz

Impact Hub Phnom Penh: phnompenh.impacthub.net

វីដេអូ​ My Dream Home:

 

 

ទាក់ទង​លោក ហាវ គង់ងី៖ kongngyhavmds@gmail.com +855 77 446 179

 

ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ Impact Hub: Mélanie Mossard melanie.mossard@imapcthub.net +85517521864

 

អត្ថបទ៖ ដៃគូ​សហការ