ឃីម ឌីម៉ា និយាយ​ពី​ការ​ប្រកួត​យប់​មិញ​ដែល​អ្នក​គាំទ្រ​គប់​ទឹក​សុទ្ធ​

  • 2016-04-25 15:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​ស្ទឹង​មាន​ជ័យ​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី៣ ក្នុង​​​សប្ដាហ៍​ទី​៣​ កាល​ពី​យប់​មិញ​នេះ​​រវាង​កីឡាករ​កម្ពុជា​ ឃីម ឌីម៉ា ​និង​​កីឡាករ​ថៃ​ Extra Pinsinchai  ​មិន​បាន​បញ្ចប់​ទេ​ បន្ទាប់​​ភាព​អ​សកម្ម​បាន​កើត​ឡើង​ដោយ​​​អ្នក​ទស្សនា​បាន​​គប់​ដប​ទឹក​សុទ្ធ​​ដាក់​កីឡាករ​​ទាំង​ពីរ​។

 

​ការតស៊ូ​យ៉ាង​ស្វិត​ស្វាួ​រយៈ​ពេល​៣​ទឹក​ និង​ឈាន​ចូល​ដល់​ទឹក​ទី​៤ កីឡាករ​កម្ពុជា ឃីម ឌីម៉ា បាន​វាយ​ឲ្យ​ជើង​ខ្លាំង​ថៃ Pinsinchai  បែក​ឈាម​។ ពេល​អាជ្ញា​កណ្តាល​ជូត​ឈាម​កីឡាករ​ថៃ ឃីម ឌីម៉ា កំពុង​ស្ថិត​នៅ​ជ្រុង​ម្ខាង ប៉ុន្តែ​មិន​បាន​ប្រុង​ប្រយ័ត្ន​ឡើយ​។ បន្ទាប់​ពី​អាជ្ញា​កណ្តាល​​​អនុញ្ញាត​ឲ្យ​បន្ត​ការ​ប្រកួត ​កីឡាករ​ថៃ​​ក៏​បាន​លោត​ទៅ​លើ​ ឃីម ឌីម៉ា ទាំង​កីឡាករ​កម្ពុជា​​​ម្នាក់​នេះ​មិន​បាន​ប្រុង​ប្រយ័ត្ន។ ពេល​នោះ​​អ្នក​ទស្សនា​បាត​គប់​ដប​ទឹក​សុទ្ធ​ជា​បន្ត​បន្ទាប់​ដែល​​បណ្តាល​ឲ្យ​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក។

 

 

ក្រោយ​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​ ជើង​ខ្លាំង​កម្ពុជា ឃីម ឌីម៉ា បាន​ឲ្យ​ដឹង​ថា ​​រូប​គេ​មិន​បាន​ឮ​​លោក​​អាជ្ញាកណ្ដាល​​​​ស្រែក​​​ឲ្យ​​បន្ត​ការ​ប្រកួត​​​ឡើយ បន្ទាប់​ពី​​ជូត​ឈាម​កីឡាករ​ថៃ​រួចរាល់​នោះ។ ​​រូប​គេ​មិន​បាន​បន្ធូរបន្ថយ​​​​​ដល់​ដៃគូ​ថៃ​​ម្នាក់​នេះ​ឡើយ​ ពោល​គឺ​ចាប់​​ផ្ដើម​ការ​ប្រកួត​តាំង​ពី​ទឹក​ទី១​​​មក​​វាយ​​សម្រុក​​រហូត។

 

​​​​​​​​​​​ជើង​ខ្លាំង​មក​ពី​ក្លឹប​​​​​រស្មី​ភូមិ​គាប​រូប​នេះ​បន្ត​ថា ​​ចំពោះ​ការ​​គប់​ដប​ទឹក​សុទ្ធ​របស់​អ្នក​គាំទ្រ​​ទំនង​ជា​​ឃើញ​កីឡាករ​ថៃ​ហក់​ធាក់​រូប​គេ​ពី​ក្រោយ​ ​កំឡុង​ពេល​​រូប​គេ​​​​មិន​បាន​ប្រុងប្រៀប​​​ និង​ឮ​អាជ្ញាកណ្ដាល​​ស្រែក​ឲ្យ​វ៉ៃ​​។ ​​ការ​ប្រកួត​​កាល​ពី​យប់​មិញ​​មិន​អាច​សន្និដ្ឋាន​​ថា អ្នក​ណា​ចាញ់​ឬ​ឈ្នះ​ឡើយ ពី​ព្រោះ​ដល់​​ទឹក​ទី​​៤​ជា​ពេល​ដែល​កីឡាករ​ទាំង​ពីរ​​ហាក់​ថមថយ​កម្លាំង​រៀង​ៗ​ខ្លួន។

 

​​ឃីម ឌីម៉ា ជា​បេក្ខភាព​លេចធ្លោ​​មួយ​រូប​​​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​​​​ខារ៉ាបាវ​រដូវ​កាល​ទី៣​នេះ​ ​បន្ទាប់​ពី​រក​បាន ៦​ពិន្ទុ​ពេញ​ក្នុង​ចំណោម ២​ប្រកួត​កន្លង​មក ដោយ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ទាំង​ពីរ​លើក។ ចំណែក​ការ​ប្រកួត​​ទីបី​នៃ​កីឡាករ​ទាំង​ពីរ​កាល​ពី​យប់​មិញ​នេះ​ នឹង​លើក​ទៅ​ប្រកួត​កាត់​សេចក្ដី​នា​​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ​វិញ។ ចំណែក​​ជើង​ខ្លាំង​កម្ពុជា ផល សោភ័ណ្ឌ ដែល​ត្រូវ​ប្រកួត​​កាល​ពី​យប់​មិញ​ក៏​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ៕

 

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​