គង់ ចាន់ស្រីមុំ វេច​បង្វេច​ទៅម៉ាល់ឌីវ ហើយ!

  • 2016-04-26 16:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់ គង់ ចាន់ស្រីមុំ និង គឹម សីហា អ្នកនាង​ យ៉ាន លីនដា​ បានប្រកាសផ្ដល់​កាដូ​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ​ ម៉ាល់ឌីវ​ ដល់​អ្នក​ទាំងពីរ​បន្ទាប់​ពី​រៀប​ការ​រួច ។ឥឡូវ​នេះ ស្រីមុំ ​បាន​បញ្ជាក់​នៅ​សង្គម​ហ្វេសប៊ុក​ថា ​ខ្លួន​នឹង​ធ្វើ​ដំណើរ​ទៅ​ ម៉ាល់ឌីវ​ ហើយ។​​​​​​

 

 

(គង់ ចាន់ស្រីមុំ និង គឹម សីហា ទៅក្រេប​ទឹក​ឃ្មុំ​នៅ ជប៉ុន)

 

បន្ទាប់​ពី​សាង​ភាព​ផ្អែម​ល្ហែម​ក៏​ដូច​ជា​ក្រេប​ទឹក​ឃ្មុំ​នៅ​ឯ​ប្រទេស​ជប៉ុន​រួច​មក​មក ​ថ្ងៃ​នេះ​គូរ​ស្វាមី​ភរិយា​មួយ​គូរ​នេះ​កំពុង​ត្រៀម​បន្ត​ដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​កោះ​ម៉ាល់ឌីវ​ និង​ ប្រទេស សិង្ហបុរី។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​ស្រី​រូប​នេះ បាន​បង្ហោះ​រូប​សំលៀក​សម្រាប់​លំហែ​កាយ​មួយ​ចំនួន ភ្ជាប់​ជាមួយ​សារ​ថា នាង​ទៅ​ម៉ាល់ឌីវ​ហើយ។ "រៀប​ចំ​សម្រាប់​ការ​ដើម​កម្សាន្ត​ស្អែក Maldives and Singapore។

 

 

(រូប​ភាព ហ្វេសប៊ុក គង់ ចាន់ស្រីមុំ)

 

កោះ​ ម៉ាល់ឌីវ​ គឺ​ជា​កោះ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រូពិក​នៅ​មហា​សមុទ្រ​ឥណ្ឌា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បណ្ដុំ​កោះ​ដែល​មាន​ផ្ទុក​នូវ​ផ្កា​ថ្ម​ ២៦ ប្រភេទ​ផ្សេង​គ្នា​ ក៏​ដូច​ជា​ឆ្នេរ​ខ្សាច់​ស​ស្អាត​រួម​ជាមួយ​និង​ថ្ម​ប៉​ប្រះ​ទឹក​យ៉ាង​ច្រើន​ នេះ​បើ​យោង​តាម (TripAdviser.com)។ យ៉ាង​ណា មិន​ទាន់​ដឹង​ថា ដំណើរ​របស់​គូ​ស្វាមី​ភរិយា ស្រីមុំ និង​សីហា ទៅ​កោះ​ឋានសួគ៌​មួយ​នេះ ជា​ការ​ទទួល​យក​កាដូ​ក្រេប​ទឹក​ឃ្មុំ​ផ្ដល់​ដោយ យ៉ាន លីនដា កាល​ពី​ខែ​មុន​នោះ ឬ​យ៉ាង​ណា​ទេ ដោយ​នៅ​ព្រឹក​នេះ ពួក​គេ​ទាំង​ពី​រ​មិន​អាច​ទំនាក់ទំនង​បាន ៕

 

អត្ថបទ៖ SAMEDY