វត្ត​ថៃ​​ល្បី​ចិញ្ចឹម​ខ្លា​១៤៧​ក្បាល​ ទទួល​សិទ្ធិ​​​​​សង់​​​សួន​សត្វ​ជា​ផ្លូវការ

  • 2016-04-28 18:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នាយកដ្ឋាន​​​អភិរក្ស​​​​​ព្រៃឈើ សត្វ​ព្រៃ​ និង​សួនសត្វ ​បាន​យល់​ព្រម​​​​ប្រគល់​​អាជ្ញា​ប័ណ្ណ​​​​​​សង់​សួន​សត្វ​ជា​ផ្លូវការ​​​​ទៅ​ឲ្យ​វត្ត​​​ចិញ្ចឹម​ខ្លា Pa Luangta Bua Yannasampanno ​ក្នុង​ខេត្ត​កាន​ចាណាបុរី​​ ​​ក្រោយ​​ពី​​​​​​​រង​ការ​រិះ​គន់​​ពី​​ក្រុម​​សកម្មជន​​សិទ្ធិ​សត្វ។

 

 

​​​វត្ត​​​​​​ពេញ​និយម​​​​សម្រាប់​អ្នក​​​​ទេសចរ​​នេះ​ ​បាន​រក​ចំណូល​​​​​​​ប្រមាណ​ ៣លាន​​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំ​ពី​​​​ភ្ញៀវ​ទេសចរ​​​ ចង់​​លេង​ ចង់​មើល ​និង Selfie ជា​មួយ​សត្វ​​ខ្លា​​​​ទាំង​ ១៤៧​ក្បាល។ ​​មុន​ទទួល​​​​​បាន​សិទ្ធិ​​​ វត្ត​នេះ​​​បាន​រង​ការ​ចោទ​ប្រកាន់​​​​​អស់​រយៈពេល​ជា​យូរ​​ឆ្នាំ​​​ថា ​​ជា​កន្លែង​​​​​ចិញ្ចឹម​ខ្លា​​​សម្រាប់​លក់​ដូរ​ និង​ធ្លាប់​មាន​មន្ត្រី​ចុះ​ធ្វើ​អធិការកិច្ច​ផង​ដែរ ​តែ​​រក​មិន​ឃើញ​ដូច​ការ​ចោទ។

 

កាល​ពី​ឆ្នាំ​ ២០១៥​​​ នាយកដ្ឋាន​ខាង​លើ​ធ្លាប់​ទាមទារ​ ​វត្ត​នេះ​​​ឲ្យ​ប្រគល់​សត្វ​ខ្លា​ទាំង​អស់​​ឲ្យ​​អាជ្ញាធរ​​​​គ្រប់​គ្រង ​​ពីព្រោះ​​​​​​​វត្ត​​​មិន​បាន​ទទួល​ការ​អនុញ្ញាត​​​ឲ្យ​​ចិញ្ចឹម​​។ ​អាជ្ញា​ប័ណ្ណ​​រក្សា​​ទុក​ខ្លា​​លើក​ដំបូង​​​​ត្រូវ​បាន​ផុត​​កំណត់​​ក្នុង​ឆ្នាំ​ ២០១៣ ​​តែ​​អាជ្ញាធរ​​​​មិន​ព្រម​​​​​​​​​​​​​​​​​​​​​​​​ពង្រីក​​សុពល​ភាព​បន្ថែម​​រហូត​​ដល់​ពេល​នេះ។ អាជ្ញាប័ណ្ណ​​​ថ្មី​​​នឹង​ផុត​​កំណត់​​ត្រឹម​​ថ្ងៃ​​ទី ១៨​មេសា ​ឆ្នាំ ២០២១។ ​​​ទោះ​ជា​យ៉ាង​ណា​​ ​​​នាយកដ្ឋាន​​បាន​​​​​នាំ​ខ្លា​ចេញ​​ពី​វត្ត​​អស់​​ចំនួន ​១០​ក្បាល​​រួច​ទៅ​ហើយ។​​​​​​

 

បើ​តាម​​ប្រភព​​​​​​ក្រុមហ៊ុន​​ទទួល​​សាងសង់​​សួន​​ក្នុង​​វត្ត​​ឈ្មោះ​ Pol. Col.Supitpong និយាយ​ថា​​ "​យើង​​នឹង​សាង​សង់​​សួន​សត្វ​​​លើ​ដី​​ចំនួន ៤ហិចតា​ ​ហើយ​គម្រោង​​បញ្ចប់​​នៅ​៦​ខែ​ក្រោយ"។ សូម​បញ្ជាក់​ថា ​​វត្ត​ខាង​លើ​​​​​​​បាន​ចិញ្ចឹម​​ខ្លា​​​លើក​​ដំបូង​​ក្នុង​​ឆ្នាំ ១៩៩៩​ ក្រោយ​​អ្នក​​ភូមិ​​ចាប់បាន​កូន​ខ្លា ​​​រួច​ប្រគល់​ឲ្យ​វត្ត​ជួយ​ចិញ្ចឹម​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​​អ្នកភូមិ​​​​​រក​បាន​ និង​ប្រគល់​កូន​ខ្លា​​ឲ្យ​ ​​៦ ឬ​៧​ក្បាលបន្ថែម​​ទៀត​ រហូត​កើត​កូន​ពូន​ជា​​ចៅ​​ដល់​បច្ចុប្បន្ន​តែម្ដង៕

 

 

 

 

 

 

 

 

 

ចុចអាន៖ ខ្លា​រូប​អាក្រក់​ជាង​គេ​​លើ​លោក ដោយ​សារ​​ការ​បង្កាត់​​ពូជ​សែស្រលាយបងប្អូន

ចុចអាន៖ តាម​ពិត កំពូល​អ្នក​ថត​ត្រូវ​ខ្លាឃ្មុំ​ដេញ គឺ​ជា​រូប​កាត់ត

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Bangkok.coconuts

អត្ថបទពេញនិយម