Villarreal ​ធ្វើ​ឲ្យ​ Liverpool ចុក​ឈាម​នៅ​ចុង​ម៉ោង​យប់​មិញ

  • 2016-04-29 15:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហិច្ឆតា​​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool​ ដែល​ចង់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​អឺរ៉ុប​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​១​ទសវត្សរ៍ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ហើយ បន្ទាប់​ពី​ភ្លាត់​ចាញ់​ Villarreal ​​១-០ នៅ​​ចុង​ម៉ោង​នាទី​ទី​៩០+២​ ​នៃ​ពាន​ UEFA Europa League ​ជើង​ទី​១ វគ្គ​៤​ក្រុម​ចុង​ក្រោយ​ នៅ​អេស្ប៉ាញ​យប់​មិញ។

 

 

ក្រុម​ទាំង​២​នេះ​ មាន​សាច់​បាល់​លេង​ប្រហាក់​ប្រហែល​គ្នា ​ប៉ុន្តែ​ Liverpool ​ហាក់​មាន​ឱកាស​ស៊ុត​ច្រើន​ដង​ជាង​បន្តិច។ យ៉ាងណា ម្ចាស់​ផ្ទះ Villarreal ​​បាន​​ស៊ុត​​១​គ្រាប់​ជ័យ​ជម្នះ​ដ៏​សំខាន់​បំផុត​នៅ​​ចុង​ម៉ោង​ ដោយ​​កីឡាករ​បម្រុង​ទើប​ដូរ​ចូល​​ Adrian Lopez ​បន្ទាប់​ពី​ Denis Suarez ​បញ្ជូន​ឲ្យ។

 

Liverpool ខក​ខាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​អឺរ៉ុប រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​​ចាញ់​ AC Milan ​​នៅ​ UEFA Champions League​ កាល​ឆ្នាំ​២០០៧។

 

ការ​ប្រកួត​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ​ នា​​កីឡដ្ឋាន​ Anfield ទឹក​ដី​អង់គ្លេស​វិញ​ម្ដង ខណៈ​ដែល​អ្នក​ឈ្នះ​គូ​នេះ​ នឹង​ឡើង​ទៅ​ប៉ះ​​ម្ចាស់​ជើង​ឯក​ Sevilla ឬ​ Shakhtar Donetsk ​ដែល​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២-២ កាល​ពី​យប់​មិញ​ដែរ៕

 

 

 

 

 

 

 

 

 

 

សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc