សួន​កម្សាន្ត​​ធំ​​​ជាង​គេ​លើ​​លោក​​នឹង​បើក​ឆាប់​ៗ​​នៅ​​​ឌូបៃ

  • 2016-04-29 15:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​ឌូបៃ​​ ប្រទេស​អារ៉ាប់​​រួម​​​​នឹង​រៀប​ចំ​បំបែក​​​កំណត់​ត្រា​ថ្មី​មួយ​​​​នា​​ខែ​​សីហា​​ខាង​មុខ​ គឺ​​​​​សម្ពោធ​បើក​សួន​​​កម្សាន្ត​ធំ​ជាង​គេ​លោក​។

 

សួន​កម្សាន្ត ​IMG Worlds of Adventure នឹង​បើក​ទ្វារ​​ស្វាគមន៍​​​​ភ្ញៀវ​ទេសចរ​​​​ចូល​ទស្សនា​​កម្សាន្ត​​​ក្នុង​សួន​ទំហំ​ផ្ទៃ​ដី​ប្រមាណ​​​ជាង​១​សែន​​ម៉ែត្រ​​ការ៉េ​ អាច​​​​​ទទួល​​ភ្ញៀវ​​​​​​បាន​​ជាង​៣​ម៉ឺន​នាក់​ក្នុង​១​ពេល​។ ក្រៅ​ពី​នោះ​​​សួន​កម្សាន្ត​ដែល​ចំណាយ​​ទឹក​​ប្រាក់​១​ពាន់​លាន​ដុល្លារ​ក្នុង​​ការ​សាង​សង់​​​ខាង​លើ​នោះ​​​នឹង​ផ្ដល់​​​ឲ្យ​​ភ្ញៀវ​អាច​​​​​​​​សម្រាក​លំហែ​កាយ​​គេច​ចេញ​ពី​ធាតុ​អាកាស​​ក្ដៅ​នៃ​ទឹក​ដី​អារ៉ាប់​​​ ដោយ​មាន​​​​​ការ​​​បញ្ជា​​គ្រប់​គ្រង​​​​សីតុណ្ហភាព​នៅ​ខាង​ក្នុង​សួន​។

​នៅ​ខាង​ក្នុង​ ​IMG Worlds of Adventure ទេសចរ​នឹង​រីករាយ​ជា​មួយ​​​ឧបករណ៍​​ជិះ​កម្សាន្ត​​​ប្លែក​ៗ​ ដែល​​​មាន​​រៀប​ចំ​លំអ​ដាក់​​​​​រូប​ភាព​ក្នុង​ស៊េរី​​ខ្សែ​​ភាពយន្ត​​​វីរបុរស​អាម៉េរិកាំង ដូច​ជា​រឿង​មនុស្ស​ពីង​ពាង និង​រឿង​តុក្កតា ព្រម​​ទាំង​រីករាយ​នឹង​ការ​ទស្សនា​​ភាព​យន្ត​ក្នុង​រោង​កុន​5D ជា​ដើម។ ចំពោះតម្លៃសំបុត្រចូលទស្សនា(សម្រាប់មនុស្សធំ)ម្នាក់ នឹងថ្លៃ៣០០ Dirham​ អារ៉ាប់​​រួម(ប្រហែល៨១ដុល្លារ)៕

 

ចុចអាន៖ ជ្រុះ​កាបូប​លុយ​នៅ​ទីក្រុង​អ្នក​មាន​​ឌុយបៃ មាន​អ្វី​កើត​ឡើង?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail ​ ​​​​​​​​​​​​​​

អត្ថបទពេញនិយម