កីឡាករ​តម្លៃ​ថ្លៃ​ Di Maria​ រង​ការរិះគន់​ថា​មក ​Man​ Utd​ ដោយសារ​លុយ

  • 2014-10-27 19:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​​បម្រើ​​ស្លាប​របស់ ​Man Utd​ ​កីឡាករ​ ​Angel di Maria ​បាន​ច្រាន​ចោល​នូវ​ពាក្យលើក​ឡើង​របស់​អតីត​អ្នក​ចាត់​ការ​ក្លិប​​ខ្លួន​​​ថា​ លោក​ប្ដូរ​មក​​ក្លិប​​បិសាច​​ក្រហម​​ ដោយ​សារ​តែ​លុយ។

 

 

លោក​ Carlo Ancelotti ​អ្នក​ចាត់ការក្លិប Real Madrid បាន​តិះ​ទៀន​ Di Maria យ៉ាង​ខ្លាំង​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ប្ដូរ​មក​អង់គ្លេស​ ក្នុង​តម្លៃ​ខ្លួន​ឯកត្តកម្ម​នៅ ​​Man​ Utd ​គឺ​ ៩៦,១​លាន​ដុល្លារ​ ថា​ដោយ​សារ​តែ​ចង់​បាន​លុយ​ច្រើន​ ទើប​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ចាក​ចេញ​ទៅ​កាន់​ក្លឹប​នោះ។

 

ប៉ុន្តែ​លោក​ Van Gaal​ បាន​និយាយ​ថា​ តាម​ពិត​ទៅ ​Di Maria​​ ចង់​ផ្លាស់​មក ​Man Utd ​យូរ​មក​ហើយ​ដោយ​សារ​តែ​កីឡាករ​រូប​នេះ​ស្រឡាញ់​អាវ​លេខ​៧​របស់​ក្លឹប​នេះ។ ចំណែក​ ​Di Maria បាន​និយាយ​ទៅ​កាន់​កាសែត​ The Mirror​ ថា៖ "​ខ្ញុំ​មាន​អារម្មណ៍​​អស្ចារ្យ​ខ្លាំង​ណាស់​ដោយ​សារ​តែ​បាន​ផ្លាស់​មក​ Man Utd។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​។​ វា​ពិបាក​ក្នុង​ការ​ពន្យល់​អំពី​អារម្មណ៍​បែប​នេះ។ ល្អ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​បាន​ពាក់​អាវ​លេខ​៧​នេះ​ ដែល​ជា​អាវ​ត្រូវ​បាន​ពាក់​ដោយ​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ ហើយ​ខ្ញុំ​ដឹង​ថា​ វា​ជា​វត្ថុ​ដ៏​មហិមា​សម្រាប់​អ្នក​គាំទ្រ​របស់​ក្លឹប"។

 

 

 

អតីតករ​ខ្សែ​បម្រើ​ស្លាប​ក្លិប​ Benfica ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ ​"មនុស្ស​នៅ​ទី​នេះ​ចូល​ចិត្ត​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ស្មោះត្រង់​នឹង​ពួក​គេ។ ​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ​ខ្ញុំបាន​​នូវ​អ្វី​ដែល​ខ្ញុំ​​​​ប៉ង​ជា​យូរ​មក​​ហើយ​​ ប៉ុន្តែការ​មក​ Man Utd​ ហួស​ពី​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ទៅ​ទៀត​ ហើយ​វា​​ល្អ​ណាស់​​សម្រាប់​ខ្ញុំ​"។

 

Di Maria​ ដែល​បាន​ចាប់​ផ្ដើម​ចូល​លេង​នៅ​ Premier League ​ក្នុង​រដូវ​កាល​ថ្មី​ ស៊ុត​ចូល​​បី​គ្រាប់​ក្នុង​៧​​ប្រកួត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​Louis van Gaal៕

 

-តាម​ដាន​​កីឡាបាល់​ទាត់​នៅ​ English Premier League

 

ប្រែ​សម្រួល​៖​អូន សៅណាត ប្រភព៖​ MSN Sport